#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកដែលជាបាតដៃខ្មោនៅពីក្រោយនៃភាពច្របូកច្របល់នៅលើពិភពលោក តើពេលណាទើបបញ្ឈប់ការបង្ករឿងហេតុ ?
គួរបញ្ជាក់ដែរថា ស្របពេលដែល"ការទូតបែបគំរាមកំហែង"របស់អាមេរិកបានបណ្តាលឱ្យមានអ្នករងគ្រោះយ៉ាងច្រើនសន្ធឹក វាក៏បានបំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះជាតិរបស់អាមេរិកផងដែរ។ តាមទិន្នន័យស្ថិតបានបង្ហាញឱ្យឃើញថា បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ២ ចំនួនអ្នកស្លាប់ដោយសារភាពមិនប្រក្រតីរបស់ប្រជាពលរដ្ឋបរទេសដែលបណ្តាលមកពីការដាក់ទណ្ឌកម្មពីអាមេរិកបានលើសពីចំនួនអ្នកស្លាប់សរុបដោយសារសង្គ្រាមទាំងអស់ក្នុងដំណាក់កាលដូចគ្នា ។ បច្ចុប្បន្ននេះ ប្រទេសកាន់តែច្រើនឡើងៗមិនព្រមត្រូវបានបង្ខំឱ្យឈរនៅម្ខាងជាមួយអាមេរិកនោះទេ ។ ដូច្នេះ អ្នកផងទាំងពួងបានមើលឃើញថា ប្រឈមនឹងការគំរាមកំហែងពីអាមេរិក លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបានលើកឡើងថា ឥណ្ឌានឹងគាំពារយ៉ាងមុតមាំនូវផលប្រយោជន៍របស់ខ្លួន"ដោយគ្មានការភ័យខ្លាចឬសម្ពាធណានោះឡើយ" ក្នុងនោះ បូករួមទាំងសិង្ហបុរីដែលជា"ប្រទេសមានមេត្រីភាព"ជាមួយអាមេរិកក៏បានបង្ហាញយ៉ាងច្បាស់លាស់នូវគោលជំហររបស់ខ្លួនស្តីពីការមិនព្រមឈរនៅម្ខាងជាមួយអាមេរិកផងដែរ ។ ប្រការទាំងនេះសុទ្ធតែជាការបដិវេគនិងការប្រឆាំងចំពោះ"ការទូតបែបគំរាមកំហែង"របស់អាមេរិក ។
ប្រទេសមានអធិបតេយ្យភាពមិនថាតូចឬធំ ខ្លាំងឬខ្សោយ ក្រឬមានក៏ដោយ ក៏គ្មានប្រទេសណាមួយមានឆន្ទះអាចទទួលយកការគំរាមកំហែងនោះឡើយ ។ សហរដ្ឋអាមេរិកជាបាតដៃខ្មោនៅពីក្រោយនៃភាពច្របូកច្របល់នៅលើពិភពលោក តើពេលណាទើបអាមេរិកបញ្ឈប់ការបង្ករឿងហេតុ ? ឥស្សរជនស្រឡាញ់សនិ្តភាពទាំងអស់នៅលើពិភពលោកសុទ្ធតែបាននិងកំពុងចោទសួរពីរឿងនេះ !