ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកដែលជាបាតដៃខ្មោនៅពីក្រោយនៃភាពច្របូកច្របល់នៅលើពិភពលោក តើពេលណាទើបបញ្ឈប់ការបង្ករឿងហេតុ ?

criPublished: 2022-04-12 09:43:51
Share
Share this with Close
Messenger Pinterest LinkedIn

និយាយចំពោះសហរដ្ឋអាមេរិក សង្គ្រាមនិងការដាក់ទណ្ឌកម្មនាំឱ្យខ្លួនអាចឆក់យកផលប្រយោជន៍បានពីភាពចលាចល ។ មូលហេតុពីឬសគល់ដែលអាមេរិកធ្វើដូចនេះ គឺដោយមកពីធាតុពិតរបស់ខ្លួនដែលជា"ក្រុមឧស្សាហកម្មយោធា" ។ នេះជាកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធមួយរវាងកងទ័ព ឧស្សាហកម្ម រដ្ឋាភិបាលនិងរដ្ឋសភាជាដើមព្រមទាំងបានឃុបឃិតគ្នាជាមួយក្រុមផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាធនាគារគំនិតនិងប្រព័ន្ធសារព័ត៌មានជាដើម ក្រុមនេះបានបង្ក"សត្រូវ"នៅទូទាំងពិភពលោកជាបន្តបន្ទាប់ ក្នុងន័យញុះញង់ឱ្យមានការប៉ះទង្គិចនៅប្រទេសដទៃដើម្បីឆក់យកផលកម្រៃពីសង្គ្រាម រីឯការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ជាសត្វដែលត្រូវប្រមាញ់ថ្មីរបស់"ខ្មោចជញ្ជក់ឈាម"ទាំងនេះ ។

អ្នកណាដែលធ្វើតាមបង្គាប់ខ្ញុំអាចចម្រើនឡើង ឯអ្នកណាដែលប្រឆាំងខ្ញុំមានតែវិនាស ។ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក ប្រធានាធិបតីអាមេរិកស្ទើរតែគ្រប់អាណត្តិសុទ្ធតែបានបំផុស"សង្គ្រាមរបស់ខ្លួន" សង្គ្រាមទាំងនេះធ្វើឱ្យប្រទេសរងការឈ្លានពានមានភាពខ្ទេចខ្ទាំ ជនស៊ីវិលរាប់លាននាក់ស្លាប់បាត់បង់ជីវិត មនុស្សរាប់សិបលាននាក់បាត់បង់ទីជម្រក ។ សង្គ្រាមនៅវៀតណាម សង្គ្រាមនៅឈូងសមុទ្រ សង្គ្រាមនៅអាហ្វហ្កានីស្ថាន សង្គ្រាមនៅអ៊ីរ៉ាក់និងសង្គ្រាមនៅស៊ីរីជាដើម បើរៀបរាប់ពីសង្គ្រាមដែលអាមេរិកបានបំផុសឡើងនៅបរទេសបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ នោះ អាចនិយាយបានថា ការញៀនធ្វើសង្គ្រាមជាទំនៀមទម្លាប់របស់ក្រុងវ៉ាស៊ីនតោនទៅហើយ ។ សង្គ្រាមទាំងនេះមិនគ្រាន់តែបណ្តាលឱ្យពិភពលោកមានភាពច្របូកច្របល់ប៉ុណ្ណោះទេ ថែមទាំងក៏បណ្តាលឱ្យអាមេរិកពោរពេញទៅដោយប្រជានិយមនិងមានការបដិបក្ខគ្នាខាងនយោបាយកាន់តែធ្ងន់ធ្ងរក្នុងស្រុក ។

首页上一页12345全文 5 下一页

Share this story on

Messenger Pinterest LinkedIn