ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកដែលជាបាតដៃខ្មោនៅពីក្រោយនៃភាពច្របូកច្របល់នៅលើពិភពលោក តើពេលណាទើបបញ្ឈប់ការបង្ករឿងហេតុ ?

criPublished: 2022-04-12 09:43:51
Share
Share this with Close
Messenger Pinterest LinkedIn

ខណៈពេលដែលវិបត្តិអ៊ុយក្រែនត្រូវស្វែងរកដំណោះស្រាយដោយសន្តិវិធីជាបន្ទាន់ សហរដ្ឋអាមេរិកមិនត្រឹមតែមិនបានគិតពិចារណាពីការជំរុញឱ្យធ្វើការចរចាសន្តិភាពប៉ុណ្ណោះទេ ថែមទាំងក៏បានអនុវត្តការដាក់ទណ្ឌកម្មជាញឹកញាប់ដែលបណ្តាលឱ្យវិបត្តិអ៊ុយក្រែនកាន់តែមានភាពតានតឹងបន្ថែមទៀត ប្រៀបដូចជាយកសាំងមកចាក់លើភ្លើង ។

នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់មួយចំនួននៃទីក្រុងវ៉ាស៊ីនតោនបានបញ្ចេញការគំរាមកំហែងយ៉ាងមមាញឹកទៅកាន់ប្រទេសនានា ក្នុងក៏នោះបូករួមទាំងប្រទេសចិននិងឥណ្ឌាផងដែរ ។ កាលពីថ្ងៃទី ៦ ខែមេសា លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសយ៉ាងក្រអឺតក្រទមថា ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីគួរតែឱ្យប្រទេសចិន"យល់ដឹងឱ្យបានច្បាស់"ថា ប្រសិនបើចិនផ្តល់ជំនួយជាសម្ភារៈដល់ទីក្រុងម៉ូស្គូ ប្រហែលនឹងបង្កជា"ផលវិបាក" ។ នាថ្ងៃដដែលនោះ លោក Brian Deese ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជាតិរបស់សេតវិមានបានបង្ហើបឱ្យដឹងថា អាមេរិកបានប្រាប់ឥណ្ឌាហើយថា ផលវិបាកនិងផលប៉ះពាល់នៃការបង្កើតជា"បក្សសម័្ពន្ធយុទ្ធសាស្ត្រកាន់តែច្បាស់លាស់"ជាមួយទីក្រុងម៉ូស្គូនឹងមានភាពធ្ងន់ធ្ងរនិងរយៈពេលយូរ ។ ពាក្យសម្តីទាំងនេះគឺជាការគំរាមកំហែងនិងអនុត្តរភាពសុទ្ធសាធដែលបានលាតត្រដាងនូវគំនិតសង្គ្រាមត្រជាក់និងទស្សនផលបូកសូន្យរបស់រដ្ឋាភិបាលអាមេរិកដែលបានចាក់ឬសយ៉ាងមាំក្នុងផ្នត់គំនិតរបស់ខ្លួនជាយូរណាស់មកហើយ ។

ចាប់ពីរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះអាវុធមក ប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកបានរួមគ្នាអនុវត្តការដាក់ទណ្ឌកម្មជាច្រើនលើកទៅលើរុស្ស៊ី ។ មធ្យោបាយដាក់ទណ្ឌកម្មមានដូចជា ការវាយប្រហារផ្នែកហិរញ្ញវត្ថុ ការហាមឃាត់មិនឱ្យធ្វើពាណិជ្ជកម្មខាងបច្ចេកវិទ្យាខ្ពស់ ការដាក់កំហិតលើពាណិជ្ជកម្មថាមពល ក៏ដូចជាដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចដែលសំដៅចំពោះបុគ្គលនិងការដាក់កំហិតទៅលើការធ្វើទេសចរណ៍ជាដើម ។ យ៉ាងណាមិញ បើមើលពីប្រសិទ្ធភាពដែលទទួលបានរួចជាស្រេចអាចឃើញថា ទង្វើបែបនេះមិនត្រឹមតែគ្មានអំណោយផលដល់ការដោះស្រាយការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនតាមវិធីនយោបាយប៉ុណ្ណោះទេ ផ្ទុយទៅវិញ ថែមទាំងក៏ធ្វើឱ្យទំនាស់មានភាពកាន់តែស្រួចស្រាវនិងបង្កើនភាពបដិបក្ខគ្នាជាបន្តបន្ទាប់ផងដែរ ។ តាមរយៈប្រការទាំងនេះ ក៏ធ្វើឱ្យសហគមន៍អន្តរជាតិអាចឃើញច្បាស់ម្តងទៀតថា មធ្យោបាយការទូតបែបគំរាមកំហែងដែលអាមេរិកតែងតែប្រើប្រាស់ គឺ មានតែផលប៉ះពាល់គ្មានផលប្រយោជន៍អ្វីចំពោះសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកនោះឡើយ ។

1234...全文 5 下一页

Share this story on

Messenger Pinterest LinkedIn