ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកដែលជាបាតដៃខ្មោនៅពីក្រោយនៃភាពច្របូកច្របល់នៅលើពិភពលោក តើពេលណាទើបបញ្ឈប់ការបង្ករឿងហេតុ ?

criPublished: 2022-04-12 09:43:51
Share
Share this with Close
Messenger Pinterest LinkedIn

មិនថា ការបង្កការគំរាមកំហែងដោយកម្លាំងបាយនិងដាក់ឱ្យឯកោផ្នែកនយោបាយក្តី ឬក៏ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងបំបិទផ្លូវផ្នែកបច្ចេកវិទ្យាក៏ដោយ មធ្យោបាយការទូតបែបគំរាមកំហែងគ្រប់បែបយ៉ាងរបស់អាមេរិកទាំងនេះគ្មានក្រមសីលធម៌អ្វីបន្តិចសោះ ។ រឿងខុសទំនងជាងនេះទៅទៀត គឺ នាពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយអាមេរិកដែលតែងតែប្រើប្រាស់មធ្យោបាយដ៏ថោកទាបចំពោះពិភពលោកទាំងមូល ដូចជា បំភិតបំភ័យនិងអូសទាញដោយគុណប្រយោជន៍ជាដើម បែរជាបានមួលបង្កាច់ប្រទេសចិនថា អនុវត្តការទូតបែបគំរាមកំហែង ប៉ុនប៉ងអុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងចិននិងសហគមន៍អន្តរជាតិ ក៏ដូចជាបង្ខំប្រទេសដទៃឱ្យឈរនៅម្ខាងជាមួយអ្នកណាដែរ ។ យ៉ាងណាមិញ បញ្ហាអ៊ុយក្រែនបានបង្ហាញឱ្យឃើញថា តាមពិតទៅ ប្រទេសដែលអនុវត្តការទូតបែបគំរាមកំហែងចំពោះប្រទេសដទៃជាប់រហូត គឺ សហរដ្ឋអាមេរិកហ្នឹងឯង ក្នុងគោលបំណងព្យាយាមអូសទាញប្រទេសនីមួយៗដែលមិនមែនជាសាមីភាគីឱ្យធ្លាក់ចូលក្នុងសភាពគ្រោះថ្នាក់ រីកឯប្រទេសខ្លួនវិញក៏អាចបង្វែរទំនាស់ក្នុងស្រុកនិងរង់ចាំទទួលផលប្រយោជន៍ ។ តើនរណាបាននិងកំពុងគំរាមកំហែងដល់ពិភពលោកទាំងមូល ? តើអ្នកណាជាអ្នកបំផ្លាញសន្តិភាពនិងស្ថិរភាពជាសកល ? សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់រួចជាស្រេចហើយ ។

"ការទូតបែបគំរាមកំហែង"មិនត្រឹមតែប្រកបដោយលក្ខណៈយកគុណធម៌ធ្វើជាចំណាប់ខ្មាំងនិងបំភិតបំភ័យយ៉ាងខ្លាំងក្លាប៉ុណ្ណោះទេ ថែមទាំងក៏ពោរពេញទៅដោយការគិតតែពីផលប្រយោជន៍ផងដែរ ។ នាពេលថ្មីៗកន្លងទៅនេះ លោក Mikhail Popov លេខាធិការរងនៃកិច្ចប្រជុំសន្តិសុខសហព័ន្ធរុស្ស៊ីបានថ្លែងថា ខណៈពេលដែលអាមេរិកមួយផ្នែកបង្ខំប្រទេសអឺរ៉ុបឱ្យអនុវត្តការដាក់ទណ្ឌកម្មលើរុស្ស៊ី មួយផ្នែកទៀតបែរជាបានបន្តនាំចូលប្រេងឆៅពីរុស្ស៊ី ។ គួរបញ្ជាក់ថា ក្នុងសប្តាហ៍មុន ការនាំចូលបានកើនឡើង ៤៣ ភាគរយបើប្រៀបធៀបនឹងខែមីនា ឆ្នាមុនដែលដល់ទៅ ១ សែនបារ៉ែលក្នុងមួយថ្ងៃ ហេតុនេះហើយ សហគ្រាសអាមេរិកក៏ត្រូវបានអនុញ្ញាតឱ្យនាំចូលជីរ៉ែពីរុស្ស៊ីផងដែរ ។

首页上一页12345全文 5 下一页

Share this story on

Messenger Pinterest LinkedIn