ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកដែលជាបាតដៃខ្មោនៅពីក្រោយនៃភាពច្របូកច្របល់នៅលើពិភពលោក តើពេលណាទើបបញ្ឈប់ការបង្ករឿងហេតុ ?

criPublished: 2022-04-12 09:43:51
Share
Share this with Close
Messenger Pinterest LinkedIn

"ទីក្រុងវ៉ាស៊ីនតោនដែលងប់ងល់នឹងការដាក់ទណ្ឌកម្ម ដូចកូនក្មេងអាយុ ៥ ឆ្នាំកំពុងញៀននឹងស្ករគ្រាប់អញ្ចឹង "។ សំដៅចំពោះទង្វើរបស់រដ្ឋាភិបាលអាមេរិកដែលប្រើប្រាស់មធ្យោបាយដាក់ទណ្ឌកម្មទៅដាក់សម្ពាធទៅលើប្រទេសដទៃទៀតតាមទំនើងចិត្ត ទស្សនាវដី្ត《Newsweek》របស់អាមេរិកបានវាយតម្លៃដូចពោលខាងលើនេះ ។ បើរំលឹកឡើងវិញពីប្រវត្តិសាស្ត្រអាចឃើញថា "ការទូតបែបគំរាមកំហែង"គឺជាកម្មសិទ្ធិផ្តាច់មុខរបស់សហរដ្ឋអាមេរិក ។ គន្លឹះនៃគំនិតនេះ គឺ ឈរលើមូលដ្ឋាននៃការបង្កការគំរាមកំហែងដោយកម្លាំងបាយ ដាក់ឱ្យឯកោផ្នែកនយោបាយ ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងបំបិទផ្លូវផ្នែកបច្ចេកវិទ្យាជាដើមដើម្បីបង្ខំឱ្យប្រទេសដទៃអនុវត្តតាមតម្រូវការរបស់អាមេរិកក្នុងន័យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់អាមេរិកនិងគាំពារអនុត្តរភាពបែបអាមេរិក ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានផ្តល់គំរូដ៏ល្បីឈ្មោះស្តីពី"ការទូតបែបគំរាមកំហែង"ដល់ពិភពលោកតាមរយៈសកម្មភាពពីមួយលើកទៅមួយលើក ។

នៅប្រទេសមួយចំនួន ដូចជា អ៊ីរ៉ង់ វ៉េណេស៊ុយអេឡានិងគុយបាជាដើម សហរដ្ឋអាមេរិកមិនអើពើនឹងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតែបានបន្ថែមការដាក់ទណ្ឌកម្មដែលបានបង្កការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ។ ចំណែកសម្រាប់ប្រទេសចិនវិញ សហរដ្ឋអាមេរិកបានលើកទង់"សិទ្ធិមនុស្ស"និង"ប្រជាធិបតេយ្យ"ជាដើមដើម្បីខំប្រឹងប្រែងអស់ពីលទ្ធភាពមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោល បង្កឱ្យមាន"សង្រ្គាមពាណិជ្ជកម្ម"ដើម្បីដាក់សម្ពាធទៅលើសហគ្រាសចិនតាមទំនើងចិត្ត ហើយឃោសនាបំប៉ោងយ៉ាងគឃ្លើនពីអ្វីដែលហៅថា "ការគំរាមកំហែងរបស់ប្រទេសចិន" ក៏ដូចជាអូសទាញសម្ព័ន្ធមិត្តឱ្យបង្កើតជា"បក្ខពួកប្រឆាំងចិន"និងធ្វើឱ្យប្រវត្តិសាស្ត្រដើរថយក្រោយ ។ ជាងនេះទៅទៀត សូម្បីតែអ្វីដែលហៅថា "សម្ព័ន្ធមិត្តដែលមានជោគវាសនាតែមួយនិងមានគោលបំណងដូចគ្នា" អាមេរិកក៏មិនលើកលែងដែរ ។ ពី"ការញុះញង់"ដល់ការដាក់សម្ពាធយ៉ាងកម្រោល អាមេរិកបង្ខំឱ្យសម្ព័ន្ធមិត្តសម្របសម្រួលគោលជំហររបស់ខ្លួននិងបម្រើផលប្រយោជន៍របស់ភាគីអាមេរិក រដ្ឋាភិបាលអាមេរិកបានប្រើប្រាស់កលល្បិចគ្រប់បែបយ៉ាង ។ គួររំលឹកថា សហគ្រាសអឺរ៉ុបជាច្រើន ដូចជា ក្រុមហ៊ុន ALSTOM របស់បារាំង ក្រុមហ៊ុន ERICSSON របស់ស៊ុយអែតនិងក្រុមហ៊ុន SIEMENS របស់អាល្លឺម៉ង់ជាដើមសុទ្ធតែមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីការរងការការគំរាមកំហែងនិងអនុត្តរភាពរបស់អាមេរិក ។

首页上一页12345全文 5 下一页

Share this story on

Messenger Pinterest LinkedIn