ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖បញ្ហាពូជសាសន៍និយមជាប្រព័ន្ធគឺជា"ស្នាមប្រឡាក់លើព្រលឹងរបស់អាមេរិក"

criPublished: 2022-04-18 11:12:02
Share
Share this with Close
Messenger Pinterest LinkedIn

គួរបញ្ជាក់ដែរថា វាសនាគ្រប់បែបយ៉ាងរបស់ជនជាតិអាមេរិកដើមកំណើតអាស៊ីនាពេលបច្ចុប្បន្ននេះ ដូចជា ការជេរប្រមាថ ការវាយដំនិងការបាញ់ប្រហារ ។ល។ មូលហេតុផ្ទាល់ គឺ អ្នកនយោបាយអាមេរិកបានធ្វើឱ្យការរីករាលដាលនៃជំងឺកូវីដ ១៩ ទៅជាបញ្ហារើសអើងពូជសាសន៍ ។ បើមើលពីប្រភពដើមអាចឃើញថា ហេតុអ្វីបានជាជនជាតិអាមេរិកដើមកំណើតអាស៊ីរងការចងគំនុំនិងរើសអើង គឺ ដោយមកពីរចនាពូជសាសន៍និងបរិយាកាសក្នុងសង្គមអាមេរិកដែលតម្កល់ទុកផលប្រយោជន៍របស់ជនជាតិស្បែកសជាចម្បង ។ លើសពីនេះទៅទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារគិតពិចារណាពីគំនិតសង្គ្រាមត្រជាក់ដែលធ្វើការប្រកួតប្រជែងផលបូកសូន្យ អ្នកនយោបាយអាមេរិកបានគាបសង្កត់និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិនឥតឈប់ឈរដែលវាមិនត្រឹមតែបណ្តាលឲ្យទំនាក់ទំនងរវាងចិននិងអាមេរិកមានភាពអាប់អួថែមមួយកម្រិតទៀតប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យក្រុមជនជាតិអាមេរិកដើមកំណើតអាស៊ីទាំងមូលដែលបូករួមទាំងជនជាតិចិននៅអាមេរិកប្រឈមមុខនឹងការរើសអើងពូជសាសន៍កាន់តែធ្ងន់ធ្ងរផងដែរ ។

អ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះគឺ មួយផ្នែក អ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោនមួយចំនួនតែងតែស្រែកថា "សិទ្ធិមនុស្ស"និង"ក្តីសុបិនរបស់អាមេរិក" មួយផ្នែកទៀត បែរជាបានប្រកាន់ពូជសាសន៍និយមជាញឹកញាប់ដើម្បីច្រានចោលនិងលះបង់ផលប្រយោជន៍របស់ក្រុមជនជាតិភាគតិច ។ យ៉ាងណាមិញ ការរីករាលដាលនៃជំងឺកូវីដ ១៩ បានក្លាយជា"កែវពង្រីក"ដែលធ្វើឱ្យអ្នកផងទាំងពួងមើលឃើញយ៉ាងច្បាស់នូវមុខមាត់លាក់ពុតរបស់"អ្នកគាំពារសិទ្ធិមនុស្ស" ។

"ស្នាមប្រឡាក់លើព្រលឹងរបស់អាមេរិក" ពាក្យសម្តីនេះជាការពិពណ៌នារបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកចំពោះបញ្ហាពូជសាសន៍និយមជាប្រព័ន្ធនៅប្រទេសខ្លួន ។ អ្នកនយោបាយអាមេរិកដែលតែងតែអួតអាងថា ខ្លួនជា"អ្នកគាំពារសិទ្ធិមនុស្ស"ទាំងនោះ បាននិយាយតែមាត់ថា នឹងខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហារើសអើងពូជសាសន៍ ប៉ុន្តែដោយមកពីកត្តាជាច្រើន ដូចជា នយោបាយក្នុងស្រុក ប្រពៃណីប្រវត្តិសាស្ត្រនិងការលម្អៀងខាងមនោគមវិជ្ជាជាដើម តាមពិតទៅ ពួកគេគ្មានចេតនាហើយក៏គ្មានសមត្ថភាពដោះស្រាយបញ្ហានេះទេ ។ អ្នកផងទាំងពួងចង់សួរថា តើបំណងប្រាថ្នារបស់លោក Martin Luther King នឹងត្រូវសម្រេចបាននៅពេលណា ? តើបញ្ហាពូជសាសន៍និយមដែលកើតចេញពីអាមេរិកអាចត្រូវបានដោះស្រាយឬអត់ ?

首页上一页12 2

Share this story on

Messenger Pinterest LinkedIn