ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖បញ្ហាពូជសាសន៍និយមជាប្រព័ន្ធគឺជា"ស្នាមប្រឡាក់លើព្រលឹងរបស់អាមេរិក"

criPublished: 2022-04-18 11:12:02
Share
Share this with Close
Messenger Pinterest LinkedIn

នាពេលថ្មីៗកន្លងទៅនេះ លោក Amy Wax សាស្ត្រាចារ្យផ្នែកច្បាប់របស់សកលវិទ្យាល័យ Pennsylvania នៃអាមេរិកបានវាយប្រហារទៅលើជនអន្តោប្រវេសន៍ឥណ្ឌាក្នុងពេលចូលរួមកម្មវិធីទូរទស្សន៍របស់ប្រព័ន្ធសារព័ត៌មាន FOX News របស់អាមេរិកដោយអះអាងថា "ប្រទេសរបស់ពួកគេគឺជារណ្តៅដាក់លាមក" ។ ពាក្យសម្តីដ៏គួរឱ្យភ្ញាក់ផ្អើលនេះគឺជាឧទាហរណ៍មួយទៀតដែលបង្ហាញថា ជនជាតិអាមេរិកដើមកំណើតអាស៊ីបាននិងកំពុងរងការរើសអើងពូជសាសន៍ ។

សហរដ្ឋអាមេរិកអះអាងថា "មនុស្សគ្រប់រូបមានសិទ្ធិស្មើៗគ្នានៅចំពោះមុខច្បាប់"មែនទេ ? តើនរណាជាអ្នកផ្តល់ភាពក្លាហានដល់លោក Amy Wax សម្រាប់ឃោសនាបំប៉ាងយ៉ាងកម្រោលពីពូជសាសន៍និយម ? របាយការណ៍សិក្សាស្រាវជ្រាវក្រោមចំណងជើងថា 《ពាក្យភូតកុហកស្តីពីការប្រឆាំងការរើសអើងពូជសាសន៍ចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ីត្រូវបានគេផ្សព្វផ្សាយជាទូទៅក្នុងន័យបង្ហាញពីធាតុពិតនៃសង្គមអាមេរិកដែលប្រកាន់ពូជសាសន៍និយម》ដែលចេញផ្សាយដោយសមាគមសិក្សាស្រាវជ្រាវអំពីសិទ្ធិមនុស្សនៃប្រទេសចិនកាលពីថៃ្ងទី ១៥ ខែមេសាបានផ្តល់ចម្លើយរួចជាស្រេច ។

សូមបញ្ជាក់ថា របាយការណ៍នេះបានប្រើប្រាស់ទិន្នន័យលម្អិតនិងករណីជាច្រើនក្នុងន័យលាតត្រដាងឃើញថា សហរដ្ឋអាមេរិកជាប្រទេសដែលប្រកាន់ទស្សនៈស្តីពីការតម្កល់ទុកផលប្រយោជន៍របស់ជនជាតិស្បែកសជាចម្បងដែលបានដក់ក្នុងផ្នត់គំនិតរបស់មនុស្សជាយូរណាស់មកហើយ ។ ជនជាតិអាមេរិកដើមកំណើតអាស៊ីនិងក្រុមជនជាតិភាគតិចដទៃទៀតបាននិងកំពុងរងការរំលោភបំពានលើគ្រប់វិស័យ ដូចជា សិទ្ធិមនុស្សជាដើម ។ វាច្បាស់ណាស់ថា "ព័ណ៌សម្បុរបានដើរតួយ៉ាងសំខាន់ក្នុងការសម្រេចជោគវាសនារបស់ជនជាតិអាមេរិក " នេះគឺជាចរិតអាក្រក់ជាប្រព័ន្ធរបស់សង្គមអាមេរិក ហើយក៏ជា"ទីបង្អែក"នៃអ្នកប្រកាន់ពូជសាសន៍និយម ដូច លោក Amy Wax អ៊ីចឹងផងដែរ ។

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn