ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិក សិទ្ធិមនុស្សជាឧបករណ៍នយោបាយ ហើយកាន់តែជាអាវុធ

criPublished: 2022-04-15 10:55:09
Share
Share this with Close
Messenger Pinterest LinkedIn

និយាយចំពោះអាមេរិក ថ្ងៃទី១២ ខែមេសាជាថ្ងៃគួរឱ្យសោកសង្រេងជាខ្លាំង ។ នៅព្រឹកថ្ងៃដដែល ក្នុងស្ថានីយរថភ្លើងក្រោមដីដែលស្ថិតនៅក្នុងខណ្ឌប៊្រុគ្លីនក្រុងញូវយ៉ក ស្ត្រីមានទម្ងន់អាយុ២៨ឆ្នាំម្នាក់ កុមារអាយុ១២ឆ្នាំម្នាក់និងអ្នកដំណើរឥតទោសពៃរ៍ចំនួនជាង២០នាក់ស្រាប់តែរងការបាញ់ប្រហារ ។ ខណៈពេលនោះ ក្នុងស្ថានីយរថភ្លើងក្រោមដីពោពេញទៅដោយឈាម និងស្រែកអង្វរ ។

ស្ទើរតែក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយអ្វីដែលហៅថា «របាយការណ៍អំពីសិទ្ធិមនុស្សរបស់ប្រទេសដទៃឆ្នាំ២០២១ » ដូចឆ្នាំមុនៗដែរ របាយការណ៍នេះបាននិយាយឆ្ការដៃឆ្ការជើងចំពោះសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសចំនួនជិត២០០នៅលើពិភពលោក ។ ជាការពិតណាស់ ក៏ដូចពេលកន្លងទៅដដែល របាយការណ៍នេះមិនបាននិយាយដល់សភាពការណ៍សិទ្ធិមនុស្សក្នុងស្រុកខ្លួនសម្បីតែមួយមាត់ក៏គ្មានដែរ ។

ការមិនអើពើនឹងការឈឺចាប់របស់ប្រជាជនអាមេរិកដែលរងការបាញ់ប្រហារ តែបែរជាតាក់តែងរបាយការណ៍ “យកចិត្តទុកដាក់”ដល់សិទ្ធិមនុស្សរបស់ប្រជាជននៃប្រទេសដទៃ ទង្វើគួរឱ្យអស់សំណើចរបស់អាមេរិកបែបនេះ បានធ្វើជាគំរូថា តើទង្វើណាជា “សិទ្ធិមនុស្សក្លែងក្លាយ” និង “អនុត្តរភាពពិតប្រាកដ” ។

អាមេរិកមិនអើពើនឹងការគាំពារនិងកែលម្អសិទ្ធិមនុស្សរបស់ខ្លួន បែរជាប្រឌិតរបស់ដែលហៅថា របាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់ប្រទេសដទៃមួយឆ្នាំហើយមួយឆ្នាំទៀត នេះគ្រាន់តែជាឧបាយកលចាស់ៗសម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ឃុបឃិតគ្នាបង្កើតជាក្រុមសម័្ពន្ធតូចនិងរក្សាអនុត្តរភាពរបស់ខ្លួនតែប៉ុណ្ណោះ ។

នៅទសវត្សរ៍ឆ្នាំ៧០នៃសតវត្សរ៍មុន អាមេរិកក៏បានលើកឡើងជាផ្លូវការនូវ “ការទូតសិទ្ធិមនុស្ស” តាមការពិតគឺជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដោយយកបញ្ហាសិទ្ធិមនុស្សជាលេស ។ ក្នុងសម័យសង្គ្រាមត្រជាក់ សិទ្ធិមនុស្សមិនត្រឹមតែបានក្លាយជាទីបង្អែកនៃគោលនយោបាយការទូតរបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានក្លាយជាអាវុធសម្រាប់ឱ្យអាមេរិកបំផុសសង្គ្រាមទៀតផង ។

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn