ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិក សិទ្ធិមនុស្សជាឧបករណ៍នយោបាយ ហើយកាន់តែជាអាវុធ

criPublished: 2022-04-15 10:55:09
Share
Share this with Close
Messenger Pinterest LinkedIn

និយាយចំពោះអាមេរិក ថ្ងៃទី១២ ខែមេសាជាថ្ងៃគួរឱ្យសោកសង្រេងជាខ្លាំង ។ នៅព្រឹកថ្ងៃដដែល ក្នុងស្ថានីយរថភ្លើងក្រោមដីដែលស្ថិតនៅក្នុងខណ្ឌប៊្រុគ្លីនក្រុងញូវយ៉ក ស្ត្រីមានទម្ងន់អាយុ២៨ឆ្នាំម្នាក់ កុមារអាយុ១២ឆ្នាំម្នាក់និងអ្នកដំណើរឥតទោសពៃរ៍ចំនួនជាង២០នាក់ស្រាប់តែរងការបាញ់ប្រហារ ។ ខណៈពេលនោះ ក្នុងស្ថានីយរថភ្លើងក្រោមដីពោពេញទៅដោយឈាម និងស្រែកអង្វរ ។

ស្ទើរតែក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយអ្វីដែលហៅថា «របាយការណ៍អំពីសិទ្ធិមនុស្សរបស់ប្រទេសដទៃឆ្នាំ២០២១ » ដូចឆ្នាំមុនៗដែរ របាយការណ៍នេះបាននិយាយឆ្ការដៃឆ្ការជើងចំពោះសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសចំនួនជិត២០០នៅលើពិភពលោក ។ ជាការពិតណាស់ ក៏ដូចពេលកន្លងទៅដដែល របាយការណ៍នេះមិនបាននិយាយដល់សភាពការណ៍សិទ្ធិមនុស្សក្នុងស្រុកខ្លួនសម្បីតែមួយមាត់ក៏គ្មានដែរ ។

ការមិនអើពើនឹងការឈឺចាប់របស់ប្រជាជនអាមេរិកដែលរងការបាញ់ប្រហារ តែបែរជាតាក់តែងរបាយការណ៍ “យកចិត្តទុកដាក់”ដល់សិទ្ធិមនុស្សរបស់ប្រជាជននៃប្រទេសដទៃ ទង្វើគួរឱ្យអស់សំណើចរបស់អាមេរិកបែបនេះ បានធ្វើជាគំរូថា តើទង្វើណាជា “សិទ្ធិមនុស្សក្លែងក្លាយ” និង “អនុត្តរភាពពិតប្រាកដ” ។

អាមេរិកមិនអើពើនឹងការគាំពារនិងកែលម្អសិទ្ធិមនុស្សរបស់ខ្លួន បែរជាប្រឌិតរបស់ដែលហៅថា របាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់ប្រទេសដទៃមួយឆ្នាំហើយមួយឆ្នាំទៀត នេះគ្រាន់តែជាឧបាយកលចាស់ៗសម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ឃុបឃិតគ្នាបង្កើតជាក្រុមសម័្ពន្ធតូចនិងរក្សាអនុត្តរភាពរបស់ខ្លួនតែប៉ុណ្ណោះ ។

នៅទសវត្សរ៍ឆ្នាំ៧០នៃសតវត្សរ៍មុន អាមេរិកក៏បានលើកឡើងជាផ្លូវការនូវ “ការទូតសិទ្ធិមនុស្ស” តាមការពិតគឺជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដោយយកបញ្ហាសិទ្ធិមនុស្សជាលេស ។ ក្នុងសម័យសង្គ្រាមត្រជាក់ សិទ្ធិមនុស្សមិនត្រឹមតែបានក្លាយជាទីបង្អែកនៃគោលនយោបាយការទូតរបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានក្លាយជាអាវុធសម្រាប់ឱ្យអាមេរិកបំផុសសង្គ្រាមទៀតផង ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ពីសង្គ្រាមនៅអ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន ស៊ីរី ដល់ “បដិវត្តន៍ពណ៌”ដែលកើតមាននៅអឺរ៉ុបខាងកើតនិងតំបន់បាល់កង់ អាមេរិកបានប្រើប្រាស់សិទ្ធិមនុស្សជាអាវុធ បង្កគ្រោះមហ្តរាយខាងមនុស្សធម៌ជាច្រើន ។

ការលាក់ពុតនិងចាត់ទុកសិទ្ធិមនុស្សជាអាវុធរបស់អាមេរិក ធ្វើឱ្យពិភពលោកទាំងមូលមានការខឹងសម្បាយ៉ាងខ្លាំង ។ លោក Rodriguez រដ្ឋមន្ត្រីការបរទេសនៃប្រទេសគុយបាបានថ្លែងថា អាមេរិកញុះញង់និងគំរាមកំហែងប្រទេសដែលមិនស្តាប់ការបញ្ជារបស់ក្រុងវ៉ាស៊ីនតោន ដែលបាននិងកំពុងប្រែសិទ្ធិមនុស្សឱ្យក្លាយជាឧបករណ៍ម្យ៉ាង ។ ថ្ងៃទី១៣ ខែមេសា កាសែត«The Times of India»បានចុះផ្សាយអត្ថបទថា ដោយមកពីអាមេរិកមានបញ្ហាមួយចំនួនក្នុងស្រុកខ្លួន ហើយបានប្រើប្រាស់ស្តង់ដារពីរក្នុងការវាយតម្លៃសភាការណ៍សិទ្ធិមនុស្សរបស់ប្រទេសដទៃ ដូច្នេះ អាកប្បកិរិយាលាក់ពុករបស់អាមេរិកគួរឱ្យអ្នកផងស្អប់ខ្ពើមណាស់ ។

នៅទសវត្សរ៍ឆ្នាំ៨០ នៃសតវត្សរ៍មុន លោក Brzezinski អតីតទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកបានលើកឡើងក្នុងសៀវភៅរបស់ខ្លួនថា “ឆ្លងតាមរយៈគូសបញ្ជាក់ពីសិទ្ធិមនុស្ស អាមេរិកអាចធ្វើឱ្យខ្លួនក្លាយជាបេសកជននៃក្តីសង្ឃឹមរបស់មនុស្សជាតិ និងចរន្តអនាគតម្តងទៀត ” ។ ប៉ុន្តែការពិតជាក់ស្តែងគឺខុសគ្នាយ៉ាងស្រឡះ អាមេរិកដែលលេងឧបាយកល “អាវុធសិទ្ធិមនុស្ស” បាននិងកំពុងបំផ្លាញដល់ក្តីសង្ឃឹមរបស់មនុស្សជាតិ និងរារាំងចរន្តអនាគត ហើយបានក្លាយជាការគំរាមកំហែងដ៏ពិតប្រាកដរបស់ពិភពលោកយើង !

Share this story on

Messenger Pinterest LinkedIn