ភាសាខ្មែរ

គោលនយោបាយZERO COVID នាំឱ្យចិននៅតែជាទីផ្សារវិនិយោគប្រកបដោយជំនឿចិត្តខ្ពស់

criPublished: 2022-04-13 16:03:42
Share
Share this with Close
Messenger Pinterest LinkedIn

យើងបានដឹងរួចមកហើយថា សុខុមាលភាពរបស់ប្រជាជនមិនអាចផ្តាច់ចេញពីជីវភាពរស់នៅប្រចាំថ្ងៃបាននោះទេ។ យើងត្រូវធ្វើការនេះឱ្យបានខ្ជាប់ខ្ជួនអស់ពេលយូរ ប្រៀបដូចជាញញួរដំដែកគោលមួយ យើងត្រូវខិតខំប្រឹងប្រែងធ្វើការជានិច្ចកាលដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ យើងត្រូវអនុវត្តនូវរាល់គោលនយោបាយដែលយើងបានអនុម័តម្តងមួយឆ្នាំៗ ហើយធ្វើការងារជាក់ស្តែងក្នុងការឆ្លើយតបទៅនឹងការទាមទាររបស់ប្រជាពលរដ្ឋឲ្យពួកគេមើលឃើញពីវឌ្ឍនភាព និងទទួលបានផលប្រយោជន៍ផងដែរ។ ក្នុងន័យនេះ គោលនយោបាយ Zero Covid កាន់តែត្រូវពង្រឹងនិងពង្រីកប្រសិទ្ធភាពនូវការអនុវត្តកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលនៅក្នុងប្រទេសចិន ដែលជាទីទាក់ទាញយ៉ាងខ្លាំងដល់ទេសចរ និងវិនិយោគិនបរទេស ក្នុងពេលដែលជនជាតិចិននៅទូទាំងប្រទេស កំពុងចូលរួមគាំទ្រអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ Zero Covidនេះ។

ថ្លែងទៅកាន់មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២កន្លងមក លោក លី ខឺ ឈាង នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលដោយបានគូសបញ្ជាក់ថា ល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់សេដ្ឋវិទូក្នុងពិភពលោកនោះ ត្រូវបានប្រទេសចិនកំណត់ថានឹងលើសពី៦%។ ការប៉ាន់ប្រមាណភាគច្រើនរបស់មជ្ឈដ្ឋានខាងក្រៅចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិន គឺខ្ពស់ជាង៦% ។ ខណៈពេលដែលប្រទេសចិនបានក្លាយទៅជាប្រទេសមហាអំណាច សេដ្ឋកិច្ចលំដាប់លេខ២នៅលើពិភពលោក ហើយខណៈដែលការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនបានឈានចូលទៅក្នុងដំណាក់កាលជាប្រក្រតីថ្មី ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ដែលមាននិរន្តរភាព និងសុខុមាលភាពល្អ ដែលពិភពលោកនឹងអាចឆ្លៀតឱកាសទាញយកអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»នេះ ដើម្បីបង្កើនទំនាក់ទំនងគ្នា និងការផ្លាស់ប្តូរគ្នាឆ្លងព្រំដែន ហើយបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងការដោះដូរពាណិជ្ជកម្ម និងការវិនិយោគ។ អ្វីដែលចាំបាច់នោះ គឺការធ្វើឲ្យមានតុល្យភាពសេដ្ឋកិច្ចពិភពលោកឡើងវិញ ដោយជំរុញឲ្យមានតម្រូវការថ្មី និងធានាឲ្យបាននូវការផ្គត់ផ្គង់ប្រកបដោយភាពស័ក្តិសិទ្ធិ។

首页上一页12345全文 5 下一页

Share this story on

Messenger Pinterest LinkedIn