ភាសាខ្មែរ

គោលនយោបាយZERO COVID នាំឱ្យចិននៅតែជាទីផ្សារវិនិយោគប្រកបដោយជំនឿចិត្តខ្ពស់

criPublished: 2022-04-13 16:03:42
Share
Share this with Close
Messenger Pinterest LinkedIn

ចាប់តាំងពីកំណែទម្រង់សេដ្ឋកិច្ចចិន ឬកំណែទម្រង់ និងការបើកទូលាយ ដែលត្រូវបានទទួលស្គាល់ថាជាការបើករបស់ប្រទេសចិន គឺជាកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចដែលហៅថា «សង្គមនិយមតាមបែបផែនចិន» និង «សេដ្ឋកិច្ចទីផ្សារសង្គមនិយម» លោក តេង ស៊ាវពីង ត្រូវបានចាត់ទុកថាជា «ស្ថាបត្យករ និង ប្រតិបត្តិករ» កំណែទម្រង់បានចាប់ផ្តើមផែនការកំណែទម្រង់នេះនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៨ ហើយក្នុងឆ្នាំ២០១០ ប្រទេសចិនបានទទួលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកប្រកបដោយភាពនឹងនរ។

ភាពជោគជ័យនៃគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសចិន និងរបៀបនៃការអនុវត្តរបស់ពួកគេបាន បណ្តាលឱ្យមានការផ្លាស់ប្តូរយ៉ាងធំធេងនៅក្នុងសង្គមចិនក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ ហើយកំណែទម្រង់ជាបន្តបន្ទាប់ទាំងនេះបាននាំឱ្យប្រទេសចិនមានការកើនឡើងជាមហាអំណាចពិភពលោក និងការសម្រេចបាននូវសុបិននៃការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រទេសចិន។

ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ប្រទេសចិនក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានបង្កើតឲ្យមាននូវអនាគតប្រកបដោយបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួម។ ក្នុងការតទល់ជាមួយនឹងបញ្ហាប្រឈមជាសាកល ប្រទេសនានាចាំបាច់ត្រូវបង្កើនកិច្ចសន្ទនា និងការចែករំលែក ក៏ដូចជារៀនសូត្រនូវការអនុវត្តល្អៗ។ យើងគប្បីពិនិត្យមើលទៅលើចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក និងដើម្បីផ្តល់ផលប្រយោជន៍ឲ្យប្រជាជនរបស់យើងទាំងអស់គ្នា។ ទន្ទឹមនឹងនេះ យើងគួរតែអនុញ្ញាតឲ្យប្រទេសនីមួយៗស្វែងរកដំណោះស្រាយដោយខ្លួនឯង ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ពួកគេ នៅក្នុងស្មារតីនៃការស្វែងរកភាពសុខដុមរមនាខណៈពេលដែលយើងមានភាពខុសគ្នា។

1234...全文 5 下一页

Share this story on

Messenger Pinterest LinkedIn