ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖ភាគីជប៉ុនគួរតែលុបចោលភ្លាមនូវសេចក្តីសម្រេចចិត្តដ៏ខុសឆ្គងស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងមហាសមុទ្រ

criPublished: 2022-04-13 10:56:17
Share
Share this with Close
Messenger Pinterest LinkedIn

អ្វីដែលមានភាពច្បាស់លាស់នោះគឺ ការបង្ហូរទឹកសំណល់ទៅក្នុងសមុទ្រមិនមែនជាបញ្ហាឯកជនរបស់ជប៉ុននោះទេ តែគឺពាក់ព័ន្ធដល់សន្តិសុខអេកូ-បរិស្ថានសមុទ្រទូទាំងពិភពលោកនិងសុខភាពរបស់ប្រជាជននៃប្រទេសនានា ។ បច្ចុប្បន្ននេះ រោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរទីមួយនៃក្រុង Fukushima បានស្តុកទុកទឹកសំណល់នុយគ្លេអ៊ែរលើសពី១លាន២សែន៥ម៉ឺនតោន ។ ពិតមែនតែភាគីជប៉ុនអះអាងថា នឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្របន្ទាប់ពីធ្វើចំណាត់ការរួចក៏ដោយ ក៏ប៉ុន្តែបុគ្គលិកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របានលើកឡើងថា ទោះបីអ៊ីចឹងក៏ដោយ ក៏នៅតែមានលទ្ធភាពបណ្តាលឱ្យអ៊ីសូតូបវិទ្យុសកម្មបន្សល់ទុកក្នុងសត្វឬរុក្ខជាតិសមុទ្រ រហូតដល់សន្សំសំចៃក្នុងខ្លួនប្រាណមនុស្ស ។

យោងតាម《អនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ》 ប្រទេសនានាមានកាតព្វកិច្ចការពារបរិស្ថានសមុទ្រ ត្រូវរ៉ាប់រងទំនួលខុសត្រូវតាមច្បាប់អន្តរជាតិ ។ ប្រសិនបើភាគីជប៉ុនធ្វើតាមតែទំនើងចិត្ត នោះ ប្រទេសជិតខាងនៃអាស៊ីប៉ាស៊ីហ្វិករហូតដល់ប្រទេសតាមឆ្នេរសមុទ្រទូទាំងពិភពលោកសុទ្ធតែមានសិទ្ធិចាត់ប្រតិបត្តិការ ដើម្បីប្តឹងនិងទាមទារប្រាក់សំណងចំពោះភាគីជប៉ុន តាមរយៈវិធីដូចជាប្តឹងនៅស្ថាប័នតុលាការអន្តរជាតិជាដើម ។

ភាគីជប៉ុនគួរតែលុបចោលភ្លាមនូវសេចក្តីសម្រេចចិត្តដ៏ខុសឆ្គងស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងមហាសមុទ្រ ត្រូវធ្វើសេចក្តីសម្រេចចិត្តបន្ទាប់ពីធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់ចំពោះគម្រោងដោះស្រាយទឹកសំណល់នុយគ្លេអ៊ែរគ្រប់បែបយ៉ាង ដើម្បីឆ្លើយតបដោយសមហេតុផលចំពោះប្រជាជនជប៉ុននិងសហគមន៍អន្តរជាតិ ក៏ដូចជាបញ្ឈប់អនុវត្តផែនការដ៏មានគ្រោះថ្នាក់ដែលបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ!

首页上一页12 2

Share this story on

Messenger Pinterest LinkedIn