ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖ភាគីជប៉ុនគួរតែលុបចោលភ្លាមនូវសេចក្តីសម្រេចចិត្តដ៏ខុសឆ្គងស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងមហាសមុទ្រ

criPublished: 2022-04-13 10:56:17
Share
Share this with Close
Messenger Pinterest LinkedIn

ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនមិនអើពើការរិះគន់របស់សហគមន៍អន្តរជាតិនិងការរួមគ្នាប្រឆាំងរបស់ប្រជាជនជប៉ុនចំនួនលើសពី១សែន៨ម៉ឺននាក់ គ្រោងផែនការកសាងច្រកបង្ហូរទឹកនៅបាតសមុទ្រសម្រាប់បង្ហូរទឹកសំណល់នុយគ្លេអ៊ែរក្រុង Fukushima នៅពាក់កណ្តាលខែមេសាតាមទំនើងចិត្ត ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានជប៉ុនឱ្យដឹងថា សំណង់លើផ្ទៃដីបានសម្រេចរួចហើយ ហើយការងារត្រៀមរៀបចំពាក់ព័ន្ធក៏បានដំណើរការផងដែរ ។ តាមការប៉ាន់ប្រមាណ នឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរជាផ្លូវការនៅរដូវផ្ការីកឆ្នាំ២០២៣ ។

រោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរក្រុង Fukushima ធ្លាប់កើតមានឧប្បត្តិហេតុនុយគ្លេអ៊ែរថ្នាក់កំពូល ដូច្នេះ ទឹកសំណល់នុយគ្លេអ៊ែរគឺមានសារធាតុវិទ្យុសកម្មដែលកើតឡើងដោយសារការបំបែកនុយគ្លេអ៊ែរជាច្រើន ដែលខុសគ្នាយ៉ាងខ្លាំងជាមួយនឹងគុណភាពទឹកដែលបានបង្ហូរនៅពេលរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរដំណើរការដោយប្រក្រតី ហើយការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរឱ្យចូលក្នុងសមុទ្រគឺមិនដែលមានក្នុងប្រវត្តិសាស្ត្រនោះទេ ពោលគឺមានគ្រោះថ្នាក់ដែលមិនអាចប៉ាន់ស្មានបានដ៏ធំសម្បើម ។ ដូច្នេះ ក្នុងរយៈពេលមួយឆ្នាំកន្លងមក សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តអាត្មានិយមនេះរបស់រដ្ឋាភិបាលជប៉ុន ។ ប្រជាជនជប៉ុនក៏បានរៀបចំធ្វើមីទីញឥតឈប់ឈរ ដើម្បីប្រឆាំងការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនមិនអើពើការប្រឆាំងយ៉ាងខ្លាំងពីប្រទេសជប៉ុននិងអន្តរជាតិសោះឡើយ ដោយនៅតែអនុវត្តតាមផែនការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រតាមអ្វីដែលហៅថា “តារាងពេលវេលា”ជាបណ្តើរៗ ការនេះបានបង្ហាញយ៉ាងពេញលេញថា អ្វីដែលភាគីជប៉ុនហៅថា “ត្រងស្តាប់មតិប្រជាជន” និងអញ្ជើញអង្គការថាមពលបរិមាណូអន្តរជាតិទៅធ្វើការវាយតម្លៃនៅជប៉ុន សុទ្ធតែជាទង្វើនិយាយផ្សេងធ្វើផ្សឹងដែលប៉ុនប៉ងលាក់បាំងការពិត ។

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn