#CCFR Comment#បទវិភាគ៖ ចិននិងអឺរុបត្រូវធ្វើជាកម្លាំងធំទាំងពីរសម្រាប់គាំពារសន្តិភាពពិភពលោក
ក្នុងការជួបចរចារតាមវីដេអូលើកនេះ ភាគីចិនបានលើកឡើងថា នឹងប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវការធ្វើកំណែទម្រង់អោយកាន់តែស៊ីជម្រៅ ពង្រីកការបើកចំហ ស្វាគមន៍សហគ្រាសអឺរ៉ុបមកវិនិយោគនៅប្រទេសចិន ក្នុងពេលជាមួយគ្នានេះ រំពឹងទុកថា ភាគីអឺរ៉ុបអាចផ្តល់បរិយាកាសដែលប្រកបដោយយុត្តធម៌ តម្លាភាពនិងលក្ខណៈមិនរើសអើងសម្រាប់សហគ្រាសចិនទៅវិនិយោគនិងអភិវឌ្ឍន៍នៅអឺរ៉ុប។
ចំពោះគំនិតផ្តួចផ្តើមរបស់លោកXi Jinping អ្នកដឹកនាំអឺរ៉ុបបានឆ្លើយតបយ៉ាងសកម្ម ដោយបានបង្ហាញថា រីករាយចិត្តធ្វើកិច្ចសហប្រតិបត្តិការគ្រប់វិស័យអោយកាន់តែស៊ីជម្រៅជាមួយភាគីចិនដើម្បីធ្វើការខិតខំប្រឹងប្រែងក្នុងការជំរុញសន្តិភាព កំណើនសេដ្ឋកិច្ចនិងភាពរុងរឿងថ្កុំថ្កើងរួមគ្នារបស់ពិភពលោក ។ ទាក់ទននឹងបញ្ហាអ៊ុយក្រែន ភាគីទាំងពីរចិននិងអឺរ៉ុបបានឈានដល់ការឯកភាពសំខាន់ៗ ពោលគឺប្រកាន់ខ្ជាប់ការចរចារដោយសន្តិភាព និងប្រកាន់ខ្ជាប់នូវដំណោះស្រាយបញ្ហាតាមផ្លូវការទូត ។
យើងអាចព្យាករណ៍ថា ការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តការរវាងចិននិងអឺរ៉ុបដែលជាកម្លាំងធំទាំងពីរ ទីផ្សារធំទាំងពីរនិងជាអរិយធម៌ធំទាំងពីរនេះ នឹងបំពេញបន្ថែមកម្លាំងវិជ្ជមានកាន់តែច្រើនដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក នេះហើយក៏ជាអត្ថន័យសំខាន់ជាងគេរបស់ការជួបចរចារលើកនេះផងដែរ៕