ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖ ចិននិងអឺរុបត្រូវធ្វើជាកម្លាំងធំទាំងពីរសម្រាប់គាំពារសន្តិភាពពិភពលោក

criPublished: 2022-04-05 17:54:37
Share
Share this with Close
Messenger Pinterest LinkedIn

ពេលថ្មីៗនេះ លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោកMichel ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងលោករស្រីVon der Leyenប្រធានគណៈកម្មាធិការសហភាពអឹរ៉ុបតាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំងថា ចិននិងអឺរុបត្រូវធ្វើជាកម្លាំងធំទាំងពីរសម្រាប់គាំពារសន្តិភាពពិភពលោក ត្រូវយកស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងអឺរ៉ុបមកឆ្លើយតបនឹងភាពមិនប្រាកដប្រជារបស់ស្ថានភាពអន្តរជាតិ។

សន្តិភាពគឺជាលក្ខខណ្ឌអាទិភាពនៃការអភិវឌ្ឍ។ ចំពោះវិបត្តអ៊ុយក្រែន ចិននិងអឺរ៉ុបមានតម្រូវការខាងសន្តិភាពដូចគ្នា ។ ជាពិសេស អឺរ៉ុបមានការចាប់អារម្មណ៍ជ្រាលជ្រៅបំផុតថា ការដោះស្រាយវិបត្តអ៊ុយក្រែនដោយសន្តិវិធី វាសមស្របនឹងផលប្រយោជន៍ជាគន្លឹះរបស់អឺរ៉ុប។ ក្នុងការជួបចរចារតាមប្រព័ន្ធវីដេអូលើកនេះ លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងនូវមតិ៤ចំណុចស្តីអំពីការដោះស្រាយវិបត្តអ៊ុយក្រែនម្តងទៀត ដោយសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់នូវការជំរុញការចរចារដោយសន្តិវិធី ត្រូវបង្ការកុំអោយកើតមានវិបត្តមនុស្សធម៌ក្នុងទ្រង់ទ្រាយកាន់តែធំ ត្រូវបង្កើតសន្តិភាពយូអង្វែងនៃអឺរ៉ុបនិងអឺរ៉ាស៊ី ត្រូវបង្ការមិនអោយការប៉ះទង្គិចកាន់តែធំឡើង ។

មតិ៤ចំណុចនេះ មិនត្រឹមតែបានយកចិត្តទុកដាក់លើការដោះស្រាយវិបត្តនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងក៏ផ្តោតសំខាន់ទៅលើសន្តិសុខយូរអង្វែងរបស់អឺរ៉ុបនិងភាពនឹងនររបស់ស្ថានការណ៍ពិភពលោកផងដែរ ដែលបានបង្ហាញអោយឃើញគោលជំហរជាគោលការណ៍តែមួយជាប់រហូតរបស់ភាគីចិនក្នុងបញ្ហាអ៊ុយក្រែន ។

ក្នុងនាមជាទីផ្សារធំទាំងពីរពិភពលោក កិច្ចសហប្រតិបត្តិការដោយបើកចំហរវាងចិននិងអឺរ៉ុបនឹងនាំមកកត្តាស្ថិរភាពកាន់តែច្រើនដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ។ បន្ទាប់ពីប្រទេសចិនក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុបជាលើកដំបូងនៅឆ្នាំ២០២០មក នៅឆ្នាំ២០២១ ទំហំសរុបនៃការនាំចេញនាំចូលរវាងចិននិងសហភាពអឺរ៉ុបបានឡើងដល់៨សែន២ម៉ឺន៨ពាន់១រយលានដុល្លារអាមេរិក ដែលបានកើនឡើង២៧.៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២០ បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ តាមរបាយការណ៍នៃការស្ទង់ជំនឿចិត្តពាណិជ្ជកម្មឆ្នាំ២០២១ដែលសភាពាណិជ្ជកម្មចិននិងសហភាពអឺរ៉ុបបានប្រកាស បានបង្ហាញអោយឃើញថា សហគ្រាសសហភាពអឺរ៉ុបនៅប្រទេសចិនចំនួន៦៨ភាគរយ មានអាកប្បកិរិយាសុទិដ្ឋិនិយមចំពោះកំណើនអាជីវកម្ម ដែលកើនឡើង២០ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២០។

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn