ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបានសមិទ្ធផលល្អជាបន្តបន្ទាប់ បានជំរុញយ៉ាងមានប្រសិទ្ធិភាពដល់ការងើបឡើងវិញប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចសកល

criPublished: 2022-01-17 11:00:23
Share
Share this with Close
Messenger Pinterest LinkedIn

ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានឡើងដល់កម្រិតថ្មី ក៏មានសារសំខាន់កាន់តែលេចធ្លោចំពោះខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ឆ្នាំ២០២១ ការនាំចេញនិងនាំចូលរវាងចិននិងដៃគូពាណិជ្ជកម្មសំខាន់ៗសុទ្ធតែបានសម្រេចបាននូវកំណើនយ៉ាងនឹងនរ ។ ក្នុងនោះ ការនាំចេញនាំចូលជាមួយប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ”ដែលភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានកំណើនកាន់តែឆាប់រហ័ស ដែលបានកើនឡើងដល់២៣.៦ភាគរយ បើប្រៀបធៀបនឹងល្បឿនកំណើនជាទូទៅ បានខ្ពស់ជាង ២.២ភាគរយ ។

ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ១៩ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ការងើបឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយនឹងជំរុញឱ្យសេដ្ឋកិច្ចសកលងើបឡើងវិញដោយឆ្ពោះទៅកាន់ទិសដៅកាន់តែមានតុល្យភាព កាន់តែប្រសើរ និងកាន់តែមាននិរន្តរភាព ។ ចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០២២ កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់បានចូលជាធរមានជាផ្លូវការនៅប្រទេសអាស៊ានទាំង៦ ចិន ជប៉ុន នូវែលសេឡង់និងអូស្ត្រាលី ។ ការចាប់ដំណើរការនៃតំបន់ពាណិជ្ជកម្មសេរីធំជាងគេនៅលើពិភពលោកទាំងមូល នឹងជំរុញយ៉ាងខ្លាំងនូវពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។

អាចនិយាយបានថា និន្នាការល្អប្រសើរជាទូទៅ ក្នុងរយៈពេលយូរ របស់សេដ្ឋកិច្ចចិនមិនបានកែប្រែទេ ហើយនឹងបន្តផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់លំនឹងពាណិជ្ជកម្មជាមួយបរទេសរបស់ចិនជាបន្តបន្ទាប់ ។ ប្រទេសចិនមានជំនឿចិត្តធ្វើការងាររបស់ខ្លួនឱ្យបានល្អ ក៏ដូចជាបន្តបំពេញបន្ថែមកម្លាំងចលករថ្មីដល់កំណើនពាណិជ្ជកម្មនៅទូទាំងពិភពលោក និងការងើបឡើងវិញនៃសេដ្ឋកិច្ចសកលផងដែរ ៕

首页上一页12 2

Share this story on

Messenger Pinterest LinkedIn