ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបានសមិទ្ធផលល្អជាបន្តបន្ទាប់ បានជំរុញយ៉ាងមានប្រសិទ្ធិភាពដល់ការងើបឡើងវិញប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចសកល

criPublished: 2022-01-17 11:00:23
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៤ខែមករា តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិនបានប្រកាស បើគិតតាមដុល្លារអាមេរិក នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិនបានឡើងដល់ ៦.០៥ទ្រីលានដុល្លារអាមេរិក បានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ក្នុងមួយឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានកើនឡើងហួសពីតួលេខធំពីរ ពោលគឺ៥ទ្រីលានដុល្លារអាមេរិកនិង៦ទ្រីលានដុល្លារអាមេរិក ដូច្នេះ តួនាទីរបស់ចិនដែលជាប្រទេសពាណិជ្ជកម្មធំជាងគេកាន់តែមានភាពរឹងមាំថែមទៀត។

សមិទ្ធផលគួរឱ្យកត់សម្គាល់នេះបានមកដោយមិនងាយស្រួល ។ ក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចចិនបានទប់ទល់នឹងកម្លាំងសម្ពាធដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាព ហើយបានបង្ហាញពីភាពធន់យ៉ាងខ្លាំង ដែលបានបញ្ជាក់ថា និន្នាការល្អប្រសើរជាទូទៅក្នុងរយៈពេលយូរមិនផ្លាស់ប្ដូរឡើយ ។

៩ខែដំបូងក្នុងឆ្នាំ២០២១ តម្លៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានឡើងដល់៨២៣១៣១០០លានប្រាក់យាន់ចិន បានកើនឡើង៩.៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ សេដ្ឋកិច្ចម៉ាក្រូបានរក្សានិន្នាការល្អប្រសើរជាបន្តបន្ទាប់ ប្រការនេះបានផ្តល់ជំនឿចិត្តដល់ទាំងភាគីផ្គត់ផ្គង់និងភាគីតម្រូវការ ។ យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយចិនបានឱ្យដឹងថា នៅឆ្នាំមុន ការនាំចូលនិងនាំចេញផលិតផលពាក់កណ្តាលសម្រេចរបស់ប្រទេសចិនបានកើនឡើង២៤.៩ភាគរយនិង២៨.៦ភាគរយ ដោយឡែកការនាំចូលទំនិញប្រើប្រាស់បានកើនឡើង៩.៩ភាគរយ ។

ព្រមពេលជាមួយគ្នានេះ សេដ្ឋកិច្ចសកលបានរក្សានិន្នាការងើបឡើងវិញ តម្រូវការនៅបរទេសបានកើនឡើងជាបន្តបន្ទាប់ ដែលបានជម្រុញដល់ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនឡើងមួយកម្រិតថែមទៀត ។ ទីភ្នាក់ងារសារព័ត៌មានBloomberg បានវាយតម្លៃថា ទាំងផលិតផលអេឡិចត្រូនិកនិងគ្រឿងតុទូតាំងក្រៅផ្ទះ ទិន្នន័យដឹកជញ្ជូនបានបញ្ជាក់ថា ឆ្នាំមុន ទីផ្សារសកលបានរក្សា “តម្រូវការយ៉ាងខ្លាំង” ចំពោះផលិតផលចិន ។

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn