ភាសាខ្មែរ

អាមេរិក អង់គ្លេសនិងកាណាដាប្រកាសថានឹងផ្តល់ជំនួយសព្វាវុធជុំថ្មីជូនដល់ អ៊ុយក្រែន

criPublished: 2022-04-20 10:35:57
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី ១៩ មេសា តាមម៉ោងក្នុងតំបន់ លោក John Baiden ប្រធានាធិបតអាមេរិក លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេសនិងលោក Justin Trudeanនាយករដ្ឋមន្ត្រីកាណាដាបានធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាថាត្រូវឆ្លើយតបនឹងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនយ៉ាងដូចម្តេច។ ប្រទេសទាំងបីបានបង្ហាញថានឹងផ្តល់កាំភ្លើងធំកាន់តែច្រើនទៀតដល់អ៊ុយក្រែន។

ឥស្សរជនអ្នកដឹងពីប្រភពព័ត៌មានបានលើកឡើងនាថ្ងៃដដែលថា តាមការប៉ាន់ប្រមាណ លោកJohn Baiden នឹងប្រកាសពីការផ្តល់ជំនួយយោធាជុំថ្មីដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងជំនួយយោធាក្នុងទំហំទឹកប្រាក់ ៨០០ លានដុល្លារអាមេរិកក្នុងសប្តាហ៍មុន។ បើព័ត៌មាននេះជាព័ត៌មានពិត នោះគឺតាំងពីការផ្ទុះការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនមក ជំនួយយោធារបស់អាមេរិកចំពោះអ៊ុយក្រែនបានកើនឡើងដល់ ៣០០០ លានដុល្លារអាមេរិក៕

Share this story on

Messenger Pinterest LinkedIn