ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖ស្ថានីយអវកាសរបស់ចិននឹងក្លាយជា “ផ្ទះរួមរបស់មនុស្សជាតិទាំងមូល”

criPublished: 2022-04-20 09:14:00
Share
Share this with Close
Messenger Pinterest LinkedIn

“ម្តាយដែលទៅបេះផ្កាយបានមកវិញហើយ!”ពេលថ្មីៗកន្លងទៅនេះ លោក Zhai Zhigang លោកស្រី Wang Yaping និងលោក Ye Guangfu ដែលជាអវកាសយានិកចិនទៅបំពេញភារកិច្ចហោះហើរផ្ទុកមនុស្សនៃយានអវកាស Shenzhou-13 បានជិះយន្តហោះទៅដល់ក្រុងប៉េកាំងប្រកបដោយសុវត្ថិភាព ។ លោកស្រី Wang Yaping បានប្រគល់ “ផ្កាយ”មួយទៅឱ្យកូនស្រីរបស់គាត់ដែលទៅទទួលស្វាគមន៍ ។ នេះគឺជាការណាត់រវាងលោកស្រីនិងកូនស្រីរបស់គាត់ ដែលសន្យាថានឹងយកផ្កាយមកវិញឱ្យកូនស្រីនិងមិត្តរួមថ្នាក់របស់កូនស្រីគាត់ ។

រយៈពេលជាង១៨០ថ្ងៃមុន “ក្រុមអវកាសយានិកបីនាក់ដែលទៅបំពេញការងារក្នុងអវកាស”បានចូលក្នុងកាប៊ីនស្នូល Tianhe យ៉ាងរលូនតាមរយៈយានអវកាស Shenzhou-13 ។ ក្នុងអំឡុងពេលនេះ ក្រោមការគាំទ្ររបស់បុគ្គលិកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើផ្ទៃដី អវកាសយានិកបីនាក់បានសម្រេចបានដោយគាប់ប្រសើរនូវសកម្មភាពដើរចេញពីកាប៊ីនពីរលើក និងសកម្មភាពបង្រៀនក្នុងអវកាសពីរលើក ។ ព្រមពេលជាមួយគ្នានេះ ក៏បានធ្វើការពិសោធន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងគម្រោងប្រើប្រាស់ជាច្រើន ។ ដូចជា ក្នុងបរិយាកាសដែលគ្មានទំនាញផែនដីក្នុងអវកាស អវកាសយានិកបីនាក់បានបង្កើតប្រព័ន្ធបណ្ដុះកោសិការយៈពេលយូរនិងគំរូកោសិកាក្នុងលក្ខខណ្ឌអវកាសជាលើកដំបូង និងរកឃើញ “ពន្លឺភ្លឹបភ្លែតនៃសញ្ញាធាតុកាល់ស្យូម”នៃកោសិកាសាច់បេះដូងក្រោមលក្ខខណ្ឌគ្មានទំនាញផែនដីជាលើកដំបូង ដែលជាកំណត់ត្រាមួយក្នុងប្រវត្តិសាស្ត្រ ។

ស្ថានីយអវកាសចិនជាគម្រោងស្រដៀងគ្នាដែលបានបើកទ្វារជាសាធារណៈចំពោះរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។ បច្ចុប្បន្ននេះ គម្រោងចំនួន៩នៃប្រទេសចំនួន១៧និងអង្គភាពជាក់ស្តែងចំនួន២៣ក្លាយជាគម្រោងជំហានដំបូងក្នុងការពិសោធន៍វិទ្យាសាស្ត្រនៃស្ថានីយអវកាសរបស់ចិន ។

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn