ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖ សេដ្ឋកិច្ចនៃប្រទេសចិនតម្កល់ទុកភាពនឹងនរជាចម្បង

criPublished: 2022-04-19 16:52:12
Share
Share this with Close
Messenger Pinterest LinkedIn

តាមទិន្នន័យសេដ្ឋកិច្ចជាតិក្នុងត្រីមាសទីមួយឆ្នាំ២០២២ដែលរដ្ឋាភិបាលចិនបានប្រកាសនៅថ្ងៃទី១៨ខែមេសាបង្ហាញឱ្យឃើញថា គណនាជាបឋម ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទីមួយមានចំនួន២៧០១៧៨០០លានប្រាក់យាន់ចិន បើគណនាដោយមិនប្ដូរតម្លៃ នោះបានកើនឡើង៤.៨ភាគរយបើប្រៀបធៀបនឹងត្រីមាសទីមួយឆ្នាំ២០២១ ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានប្រើពាក្យថា “លើសពីការប៉ាន់ប្រមាណទុកជាមុន” មកពិពណ៌នាចំពោះកំណើននេះ ។

ប្រឈមនឹងភាពស្មុគស្មាញនិងតឹងរ៉ឹងនៃសភាពការណ៍អន្តរជាតិ និងការសាកល្បងជាច្រើនដែលបង្កដោយការរីករាលដាលនៃជំងឺឆ្លងក្នុងស្រុក កំណើន៤.៨ភាគរយនេះគឺទទួលបានមកដោយមិនងាយទេ ។ ការវិនិយោគទ្រព្យសម្បត្តិថេរទូទាំងប្រទេសចិនបានកើនឡើង៩.៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ បរិមាណលក់រាយសរុបនៃទំនិញប្រើប្រាស់សង្គមបានកើនឡើង៣.៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ទំហំសរុបខាងការនាំចេញនាំចូលទំនិញបានកើនឡើង១០.៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ។ល ។ មើលសរុបទៅ សេដ្ឋកិច្ចប្រទេសចិនក្នុងត្រីមាសទីមួយបន្តនិន្នាការអភិវឌ្ឍន៍ងើបឡើងវិញ សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗបានដំណើរការក្នុងចន្លោះដ៏សមរម្យ ដែលបានបំពេញបន្ថែមនូវលក្ខណៈនឹងនរដល់សេដ្ឋកិច្ចពិភពលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ។

តើភាពនឹងនរមកពីកន្លែងណា? មួយផ្នែក គឺមកពីរដ្ឋាភិបាលចិនបានខិតខំគ្រោងផែនការបង្ការនិងគ្រប់គ្រង់ស្ថានការណ៍ជំងឺរីករាលដាល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ ចាប់ពីការអនុវត្តន៍គោលនយោបាយអាចបង្វិលសងវិញនូវពន្ធអាករលើតម្លៃបន្ថែមក្នុងទ្រង់ទ្រាយធំ ដល់ការប្រើប្រាស់ប័ណ្ណបំណុលរដ្ឋាភិបាលឱ្យបានល្អ ដើម្បីពង្រីកការវិនិយោគដ៏មានប្រសិទ្ធិភាព រហូតដល់ការប្រើប្រាស់ដោយសមរម្យនូវគោលនយោបាយរូបិយវត្ថុ នៅពេលថ្មីៗនេះ ប្រទេសចិនបានដាក់ចេញវិធានការជាច្រើនសម្រាប់លំនឹងសេដ្ឋកិច្ចជាញឹកញាប់ ជាពិសេស ដៅចំពោះតួអង្គសំខាន់ៗក្នុងទីផ្សារដែលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បានបង្កើនកម្លាំងធានាដែលមានការបន្ធូរបន្ថយភាពក្រីក្រ និងធានាបាននូវឱកាសការងារជាដើម ជួយដល់សេដ្ឋកិច្ចប្រទេសចិនឱ្យដើរទៅមុខប្រកបដោយស្ថិរភាព ។

មួយផ្នែកទៀត សហគ្រាសចិនកំពុងខំប្រឹងពង្រីកឧត្តមភាពរបស់ខ្លួនដើម្បីជំរុញការអភិវឌ្ឍ ជាពិសេសគឺប្រកាន់ខ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថ្មី។

ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិនលើកទី១៣១ ដែលកំពុងបើកធ្វើនៅក្រុងហ្វាងចូវប្រទេសចិន ក៏ជាបង្អួចមួយរបស់ប្រទេសចិនដែលចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយពិភពលោកផងដែរ ។ ពិព័រណ៍ទំនិញនាំចូលនៃពិព័រណ៍ទំនិញនាំចេញនាំចូលលើកនេះ បានទាក់ទាញសហគ្រាសបរទេសចំនួន៤០២ ដែលមកពីប្រទេសនិងតំបន់ចំនួន៣២មកចូលរួម ។ ឆ្នាំងបាយអគ្គីសនីរបស់ជប៉ុន ទឹកថ្នាំការពារមូសរបស់ថៃ និងទឹកយិនសិនរបស់កូរ៉េខាងត្បូង ។ល។ ទីផ្សារចិនកំពុងក្លាយជា “ទីផ្សារពិភពលោក” ជាសន្សឹមៗ ។

តាំងពីខែមីនាឆ្នាំ២០២២មក ដោយសារកត្តាកើតមានជាយថាហេតុក្នុងស្រុកនិងអន្តរជាតិបានលើសពីការប៉ាន់ប្រមាណទុកជាមុន បានជាកំណើននៃសន្ទស្សន៍សំខាន់ៗមួយចំនួនខាងសេដ្ឋកិច្ចប្រទេសចិនបានបង្អង់ល្បឿន សម្ពាធដែលសេដ្ឋកិច្ចធ្លាក់ចុះមានការកើនឡើង ។ ប៉ុន្តែ បើមើលពីពេញមួយឆ្នាំ សេដ្ឋកិច្ចនៃប្រទេសចិនមានសង្ឃឹមអាចរក្សានិន្នាការអភិវឌ្ឍន៍ងើបឡើងវិញ ពីព្រោះ និន្នាការល្អប្រសើរនៃសេដ្ឋកិច្ចប្រទេសចិនដែលស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ លក្ខណៈនៃសេដ្ឋកិច្ចចិនដែលមានសក្ដានុពលអភិវឌ្ឍន៍ខ្លាំង ភាពធន់គ្រប់គ្រាន់ និងចន្លោះអភិវឌ្ឍន៍យ៉ាងទូលំទូលាយក៏មិនកែប្រែផងដែរ ។

“តម្កល់ទុកភាពនឹងនរជាចម្បង អភិវឌ្ឍដោយឈរលើភាពនឹងនរ” ប្រទេសចិនមានសមត្ថភាពនិងមានលក្ខខ័ណ្ឌយកឈ្នះលើការលំបាកនិងការសាកល្បងទាំងឡាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងភាពរឹងមាំ បន្តធ្វើជា “ម៉ាស៊ីនលំនឹងនៃសេដ្ឋកិច្ចពិភពលោក ”តទៅទៀត ៕

Share this story on

Messenger Pinterest LinkedIn