ភាសាខ្មែរ

ធនាគារពិភពលោកសម្រួលបញ្ចុះការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ មកនៅត្រឹម ៣.២%

criPublished: 2022-04-19 16:59:32
Share
Share this with Close
Messenger Pinterest LinkedIn

លោក Malpass ប្រធានធនាគារពិភពលោកបានថ្លែងកាលពីថ្ងៃទី ១៨ ខែមេសាថា ក្នុងបរិបទអតិផរណាពិភពលោកឡើងខ្ពស់ បរិយាកាសហិរញ្ញវត្ថុរងការរឹតត្បិតនិងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ធនាគារពិភពលោកបានសម្រួលបញ្ចុះការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះដែលបានប្រកាសនៅក្នុងខែមករាឆ្នាំ ២០២២នេះមកនៅត្រឹម ៣.២% ពី ៤.១% ។

លោក Malpass បានថ្លែងក្នុងកិច្ចប្រជុំតុមូលនៃប្រព័ន្ធសារព័ត៌មានមួយក្នុងកិច្ចប្រជុំរដូវផ្ការីករវាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកថា បំណុលខ្ពស់និងអតិផរណាកើនឡើងគឺជាបញ្ហាធំបំផុតទាំងពីរដែលកំណើនពិភពលោកបានរិងកំពុងប្រឈម ។ លោកបានលើកឡើងថា ដោយសារតែបំណុលខ្ពស់ មានប្រទេសចំណូលទាបប្រហែល ៦០%បានស្ថិតក្នុងឬប្រឈមមុខនឹងបញ្ហាបំណុល ហើយវិបត្តិបំណុលត្រូវបានប៉ាន់ប្រមាណថា នឹងបន្តមានសភាពកាន់តែអាក្រក់នៅឆ្នាំ ២០២២ ។

លោក Malpass មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៃប្រទេសកំពុងអភិវឌ្ឍន៍ ។ ការថ្លែងឡើងយ៉ាងទាន់ហន់នៃតម្លៃថាមពល ជីគីមីនិងស្បៀងអាហារដែលបណ្តាលមកពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបង្កើនសម្ពាធអតិផរណាចំពោះប្រទេសទាំងនេះ ។ លោកសម្គាល់ថា រដ្ឋាភិបាលត្រូវដាក់ចេញគោលនយោបាយលើវិស័យបង្កើនការផ្គត់ផ្គង់ រក្សាស្ថិរភាពរូបិយវត្ថុ ដើម្បីកាត់បន្ថយអតិផរណានិងលើកកម្ពស់អត្រាកំណើនសេដ្ឋកិច្ច ៕

Share this story on

Messenger Pinterest LinkedIn