ភាសាខ្មែរ

គណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ចិន៖ រង្វង់មិត្តភក្តិនៃការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" បានបន្តពង្រីកធំ

criPublished: 2022-04-19 15:48:51
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី ១៩ ខែមេសា លោកស្រី Meng Wei អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ចិនបានលើកឡើងក្នុងសន្និសីទកាសែតថា គិតមកទល់បច្ចុប្បន្ន ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ជាង ២០០ ច្បាប់ជាមួយប្រទេសចំនួន ១៤៩ និងអង្គការអន្តរជាតិចំនួន ៣២។

លោកស្រី Meng Wei បានថ្លែងថា នាពេលកន្លងទៅនេះ «មតិយោបល់ស្តីពីការជំរុញការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ដោយបៃតង»ត្រូវបានបោះពុម្ភផ្សាយ ដែលបានរៀបចំចាត់ចែងភារកិច្ចសំខាន់ៗចំនួន ១៥ លើ ៣វិស័យ។ ការដាក់ចេញមតិយោបល់មួយនេះគឺក្នុងគោលបំណង ៣ ៖ ទី១ គ្រោងផែនការសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់នៃការអភិវឌ្ឍបៃតង។ ទី២ គ្រោងផែនការសម្រាប់ជំរុញអោយគម្រោងនៅបរទេសអភិវឌ្ឍដោយបៃតង។ ទី៣ គ្រោងផែនការសម្រាប់ធ្វើអោយមានសុក្រិតភាពនូវប្រព័ន្ធគាំទ្រនិងធានាដល់ការអភិវឌ្ឍបៃតង៕

Share this story on

Messenger Pinterest LinkedIn