ភាសាខ្មែរ

របាយការណ៍បរិស្ថានប្រចាំឆ្នាំ២០២១បានបង្ហាញថាគុណភាពប្រព័ន្ធអេកូឡូស៊ីទូទាំងប្រទេសចិនទទួលបានការកែលម្អយ៉ាងជាក់ស្តែង

criPublished: 2022-04-19 15:41:01
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៨ខែមេសា «របាយការណ៍របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនស្តីពីស្ថានភាពបរិស្ថាននិងស្ថានភាពសម្រេចគោលដៅការពារបរិស្ថានប្រចាំឆ្នាំ២០២១»បានដាក់ជូនសន្និសីទលើកទី៣៤នៃគណៈកម្មធិការអចិន្រ្តៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ដើម្បីធ្វើការពិនិត្យពិភាក្សា។តាមរបាយការណ៍នេះបង្ហាញថា ក្នុងឆ្នាំ២០២១ គុណភាពប្រព័ន្ធអេកូឡូស៊ីទូទាំងប្រទេសចិនត្រូវបានកែលម្អយ៉ាងជាក់ស្តែង សន្តិសុខបរិស្ថានមាននិន្នាការឆ្ពោះទៅរកស្ថិរភាព។

បើតាមបទប្បញ្ញត្តិរបស់ច្បាប់ការពារបរិស្ថានចិនបានឱ្យដឹងថា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនត្រូវប្រគល់នូវរបាយការណ៍ស្តីពីស្ថានភាពបរិស្ថាននិងស្ថានភាពសម្រេចគោលដៅការពារបរិស្ថានប្រចាំឆ្នាំជូនគណៈកម្មធិការអចិន្រ្តៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិន។ឆ្នាំនេះជាឆ្នាំទី៧ហើយដែលក្រុមប្រឹក្សាកិច្ចការរដ្ឋចិនប្រគល់របាយការណ៍បរិស្ថានប្រចាំឆ្នាំជូនគណៈកម្មធិការអចិន្រ្តៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិនដោយគិតចាប់តាំងពីឆ្នាំ២០១៦រៀងមក៕

Share this story on

Messenger Pinterest LinkedIn