ភាសាខ្មែរ

ក្រសួងការបរទេសចិន៖ អាមេរិកបាននិងកំពុងធ្លាក់ខ្លួនជាប្រទេសដែលរងការរំលោភបំពានជាប្រព័ន្ធផ្នែកសិទ្ធិមនុស្ស

criPublished: 2022-04-19 15:24:04
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី ១៨ ខែមេសា លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទកាសែតថា ភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពសិទ្ធិមនុស្សដែលកាន់តែអាប់អួទៅៗក្នុងប្រទេសអាមេរិក។ ការពិតដ៏ច្រើនសន្ធឹកបានបង្ហាញថា ការរើសអើងពូជសាសន៍ បទឧក្រិដ្ឋដោយកាំភ្លើង និងការអនុវត្តច្បាប់ដោយហិស្សាជាដើមមិនមែនជាករណីឯកឯងនោះទេ តែគឺជាបញ្ហាកើតក្នុងរយៈពេលយូរនិងជាប្រព័ន្ធ។

លោកWang Wenbinបានបន្ថែមថា តាមការផ្សាយដំណឹងបានអោយដឹងថា ជនជាតិមានពណ៌សម្បុរត្រូវបានប៉ូលិសមើលក្នុងផ្លូវខុសៗគ្នាលើវិស័យជាច្រើន។ ការស៊ើបអង្កេតបានបង្ហាញថា ជនជាតិអាមេរិកត្រឹមតែ ២២% សម្គាល់ថាប៉ូលិសបានចាត់ទុកជនជាតិអាមេរិកទាំគ្រប់រូបដោយស្មើគ្នា។ អាមេរិកបាននិងកំពុងធ្លាក់ខ្លួនជាប្រទេសដែលរងការរំលោភបំពានជាប្រព័ន្ធផ្នែកសិទ្ធិមនុស្ស។ អាមេរិកគ្មានសិទ្ធិនិយាយឆ្ការដៃឆ្ការជើងចំពោះសិទ្ធិមនុស្សរបស់ប្រទេសដទៃនោះទេ។អ្វីដែលភាគីអាមេរិកគួរតែធ្វើ គឺប្រឈមមុខយ៉ាងត្រឹមត្រូវចំពោះបញ្ហាសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរដែលស្ថិតមានជាទូទៅក្នុងប្រទេស ហើយពិចារណាយ៉ាងយកចិត្តទុកដាក់ឡើងវិញថាតើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សដែលមានសភាពកាន់តែអាប់អួទៅៗនោះ៕

Share this story on

Messenger Pinterest LinkedIn