ភាសាខ្មែរ

ក្រសួងការបរទេសចិនឆ្លើយតបចំពោះរឿងដែលអាមេរិកនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយអាស៊ានថា តំបន់អាស៊ីប៉ាស៊ីហ្វីកមិនមែនជា “ក្តារអុក”សម្រាប់ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចទេ

criPublished: 2022-04-19 14:55:56
Share
Share this with Close
Messenger Pinterest LinkedIn

ទាក់ទិននឹងករណីដែលអាមេរិកនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយអាស៊ាន លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៨ ខែមេសាថា តំបន់អាស៊ីប៉ាស៊ីហ្វីកជាតំបន់ពេញនិយមសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ តែមិនមែនជា “ក្តារអុក”សម្រាប់ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចទេ ប្រទេសអាស៊ានជា “អ្នកលេងអុក”ដែលជំរុញការអភិវឌ្ឍនិងភាពរុងរឿងក្នុងតំបន់ តែមិនមែនជា “កូនអុក”សម្រាប់ការដណ្តើមភូមិសាស្ត្រទេ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា លោកBidenប្រធានាធិបតីអាមេរិកនឹងជួបសន្ទនាជាមួយអ្នកដឹកនាំនៃប្រទេសអាស៊ាន នៅខែឧសភាខាងមុខនៅក្រុងវ៉ាស៊ីនតោន ព្រមទាំងធ្វើកិច្ចប្រជុំកំពូលពិសេសរវាងអាមេរិកនិងអាស៊ាន។ភាគីអាមេរិកបានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជំរុញសេរីភាពសន្តិសុខនិងការតភ្ជាប់នៃតំបន់អាស៊ីប៉ាស៊ីហ្វីក៕

Share this story on

Messenger Pinterest LinkedIn