ភាសាខ្មែរ

ក្រសួងការបរទេសអ៊ីរ៉ង់៖ អាមេរិកបានប្រើ“ វិធីសាស្ត្រអូសបន្លាយពេល ” ក្នុងការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់

criPublished: 2022-04-19 11:06:06
Share
Share this with Close
Messenger Pinterest LinkedIn

លោក Khatib Zadeh អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងនៅថ្ងៃទី ១៨ ខែមេសាថា អាមេរិកបានប្រើ “វិធីសាស្ត្រអូសបន្លាយពេល ” ក្នុងការចរចាស្តីពីភាគីពាក់ព័ន្ធនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ អ៊ីរ៉ង់កំពុងរង់ចាំអាមេរិកឆ្លើយតបលើសំណើរបស់អ៊ីរ៉ង់ដើម្បីដោះស្រាយបញ្ហាដែលអ៊ីរ៉ង់យកចិត្តទុកដាក់។

លោក Khatib Zadeh បានថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា អ៊ីរ៉ង់ ក៏ដូចជាអង់គ្លេស ចិន បារាំង រុស្ស៊ីនិងអាល្លឺម៉ង់ជាដើម ដែលជាភាគីពាក់ព័ន្ធនៃកិច្ចព្រមព្រៀងអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់បានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ហើយ តែកំពុងរង់ចាំអាមេរិកឆ្លើយតបយ៉ាងសមរម្យសម្រាប់ការដោះស្រាយបញ្ហាដែលយកចិត្តទុកដាក់។

លោកបានបន្តថា អាមេរិកបានប្រើ “វិធីសាស្ត្រអូសបន្លាយពេល ” ក៏ប៉ុន្តែ អាកប្បកិរិយានៃការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់នាពេលបច្ចុប្បន្នគឺ “មិនអវិជ្ជមាន”ទេ ពោលគឺនៅតែមានបរិយាកាសល្អប្រសើរសម្រាប់ការជំរុញកិច្ចព្រមព្រៀងនុយគ្លេអ៊ែរអ៊ីរ៉ង់៕

Share this story on

Messenger Pinterest LinkedIn