ភាសាខ្មែរ

លោកXi Jinpingប្រធានរដ្ឋចិនផ្ញើសារលិខិតជូនចំពោះលោកDurterប្រធានាធិបតីហ្វីលីពីនដើម្បីសម្តែងការសួរសុខទុក្ខចំពោះហ្វីលីពិនដែលរងគ្រោះដោយសារព្យុះទីហ្វុង

criPublished: 2022-04-18 16:55:43
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៧ ខែមេសា លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោកDurterប្រធានាធិបតីហ្វីលីពីនដើម្បីសម្តែងការសួរសុខទុក្ខចំពោះហ្វីលីពីនដែលរងគ្រោះដោយសារព្យុះទីហ្វុង។

លោកXi Jinpingបានលើកឡើងថា ខ្ញុំមានការភ្ញាក់ផ្អើលដោយទទួលដំណឹងថា ហ្វីលីពិនរងគ្រោះដោយសារព្យុះទីហ្វុង បណ្តាលឱ្យមនុស្សរងរបួសនិងស្លាប់បាត់បង់ជីវិតយ៉ាងច្រើននិងមានការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ខ្ញុំសូមតាងនាមរដ្ឋាភិបាលនិងប្រជាជនចិន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសាររបស់អ្នករងគ្រោះនិងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះអ្នករងរបួស។ភាគីចិននឹងផ្តល់ជំនួយដល់ភាគីហ្វីលីពីនទៅតាមលទ្ធភាព ជឿជាក់ថា ក្រោមការដឹកនាំរបស់លោកDurterនិង

រដ្ឋាភិបាលហ្វីលីពីន ប្រជាជននៅតំបន់រងគ្រោះមុខជានឹងអាចយកឈ្នះលើគ្រោះមហន្តរាយ និងកសាងទីលំនៅឡើងវិញជាមិនខាន៕

Share this story on

Messenger Pinterest LinkedIn