ការិយាល័យយានអវកាសផ្ទុកមនុស្សចិន៖ឆ្នាំក្រោយគ្រោងនឹងបង្ហោះតេឡេស្កុបលំហខ្នាតធំXuntianគ្រឿងទី១របស់ប្រទេសចិន
ថ្ងៃទី១៧ខែមេសា ការិយាល័យសារព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំសន្និសីទការសែត ស្តីពីស្ថានភាពដំណើរការសាងសង់ស្ថានីយ៍អវកាសប្រទេសចិន។លោកHaoChunប្រធានការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ចិនបានឧទ្ទេសនាមថា ឆ្នាំក្រោយយើងគ្រោងនឹងបង្ហោះតេឡេស្កុបលំហខ្នាតធំXuntianគ្រឿងទី១របស់ប្រទេសចិន ដើម្បីពិនិត្យអង្កេតក្នុងទំហំដ៏ធំទូលាយ សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រនាំមុខចំពោះវិស័យខាងការបង្កើតនិងវិវត្តន៍របស់រចនាសម្ព័ន្ធចក្រវាឡ សារធាតុងងឹតនិងថាមពលងងឹត ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យនិងរាងកាយសេឡេស្ទាលរបស់ប្រព័ន្ធព្រះអាទិត្យជាដើម ដែលរំពឹងថានឹងទទួលសមិទ្ធិផលថ្មីសំខាន់មួយចំនួន៕