ភាសាខ្មែរ

រដ្ឋបាលជាតិស្ថិតិចិន៖ សេដ្ឋកិច្ចចិនក្នុងត្រីមាសទី១ឆ្នាំនេះ បន្តរក្សានិន្នាការ អភិវឌ្ឍឡើងវិញ និងដំណើរការក្នុងចន្លោះសមហេតុផលជាទូទៅ

criPublished: 2022-04-18 11:36:14
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី ១៨ ខែមេសា ការិយាល័យព័ត៌មានជាតិចិនបានបើកធ្វើសន្និសីទកាសែតស្តីពីសភាពការណ៍ដំណើរការសេដ្ឋកិច្ចជាតិប្រចាំត្រីមាសទីមួយឆ្នាំ ២០២២។ លោកFu Linhui អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា មើលជារួម សេដ្ឋកិច្ចចិនបន្តរក្សានិន្នាការអភិវឌ្ឍឡើងវិញ និងដំណើរការក្នុងចន្លោះសមហេតុផលជាទូទៅ។ ជាមួយគ្នានេះ ក៏ត្រូវមើលឃើញថា បរិបទជាតិនិងអន្តរជាតិកាន់តែមានភាពសម្មុគស្មាញនិងភាពមិនប្រាកដប្រជា ការអភិវឌ្ឍសេដ្ឋកិច្ចប្រឈមមុខនឹងបញ្ហាលំបាកជាច្រើន។ ក្នុងដំណាក់កាលបន្ទាប់ ត្រូវប្រកាន់ខ្ជាប់នូវការណែនាំដោយគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃកិច្ចប្រជុំការងាររបស់មជ្ឈិម និងការរៀបចំចាត់ចែងនៃ«របាយការណ៍ការងាររដ្ឋាភិបាល» គ្រោងផែនការបង្ការនិងគ្រប់គ្រងការរាលដាលនៃជំងឺឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តម្កល់ទុកការលំនឹងកំណើនជាអាទិភាព បង្កើនកម្លាំងអនុវត្តគោលនយោបាយម៉ាក្រូ បំពេញការងារ"លំនឹង ៦ ចំណុច" និង "ធានា ៦ ចំណុច" យ៉ាងប្រាកដប្រជា ដើម្បីធានាដល់ជីវភាពរបស់ប្រជាជន និងរក្សាឱ្យសេដ្ឋកិច្ចដំណើរក្នុងចន្លោះសមហេតុផល៕

Share this story on

Messenger Pinterest LinkedIn