ភាសាខ្មែរ

ប្រទេសចិនមានសមត្ថភាពធ្វើតេស្តPCRចំនួន51លាន65ម៉ឺនសំណាកក្នុងមួយថ្ងៃ សមត្ថភាពធ្វើតេស្តនិងការផ្តល់សេវាកម្មលើកកម្ពស់ជាបន្តបន្ទាប់

criPublished: 2022-04-18 12:00:50
Share
Share this with Close
Messenger Pinterest LinkedIn

ការធ្វើតេស្ត PCR ត្រូវបានទទួលស្គាល់ថាជា “ស្តង់ដារគន្លឹះ ” នៃការវិនិច្ឆ័យអំពីវីរុសកូវីដ១៩ និងជាវិធានការគន្លឹះនៃ«៤ ឱ្យទាន់ពេលវេលា»របស់ប្រទេសចិនគឺការរកឃើញការ ឱ្យទាន់ពេលវេលាការរាយការ ឱ្យទាន់ពេលវេលា ការធ្វើចត្តាឡីស័ក ឱ្យទាន់ពេលវេលានិងការព្យាបាល ឱ្យទាន់ពេលវេលា។ អ្នកកាសែតបានដំណឹងពីក្រុមការងារយន្តការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឱ្យដឹងថា គិតត្រឹមបច្ចុប្បន្ន ទូទាំងប្រទេសចិនមានស្ថាប័នសុខាភិបាលចំនួន 1 ម៉ឺន 3ពាន់1រយ អាចផ្តល់សេវាធ្វើតេស្ត PCR សមត្ថភាពធ្វើតេស្តគឺមួយថ្ងៃ 51 លាន65 ម៉ឺនសំណាក។

គួរបញ្ជាក់ថា ដើម្បីយកឈ្នះលើការរាលដាលនៃជំងឺឆ្លងឱ្យបានឆាប់ ទីក្រុងសៀងហៃកំពុងខិតខំជំរុញការធ្វើតេស្ត ។ពីថ្ងៃទី៤ខែមេសាមក ក្រុងសៀងហៃទាំងមូលបានធ្វើតេស្តPCR ជាច្រើនជុំ និងធ្វើតេស្តញឹកញាប់ដើម្បីបង្ការកុំឱ្យរំលងនរណាម្នាក់៕

Share this story on

Messenger Pinterest LinkedIn