ភាសាខ្មែរ

ប្រធានាធិបតីអ៊ុយក្រែនថ្លែងថា អ៊ុយក្រែនមិនបោះបង់ចោលទឹកដីភាគខាងកើតរបស់ខ្លួនឡើយ

criPublished: 2022-04-18 11:10:51
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី ១៧ ខែមេសា តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែនបានឱ្យដឹងថា លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា ប្រទេសអ៊ុយក្រែននឹងមិនបោះបង់ចោលទឹកដីភាគខាងកើតរបស់ខ្លួនសម្រាប់ជាថ្នូរនឹងការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ីនោះឡើយ ។

យោងតាមការផ្សាយឱ្យដឹងថា លោក Zelensky បានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា កងទ័ពអ៊ុយក្រែនបានត្រៀមខ្លួនរួចស្រេចហើយសម្រាប់ការប្រយុទ្ធនៅតំបន់ Donbass ហើយការប្រយុទ្ធនៅតំបន់ Donbass នឹងមានឥទ្ធិពលដល់និន្នាការនៃសង្គ្រាមទាំងមូល ។ លោក Zelensky បានថ្លែងថា ប្រសិនបើមានឱកាសចរចា ភាគីអ៊ុយក្រែននឹងធ្វើការចរចា ប៉ុន្តែបដិសេធធ្វើការចរចាក្រោម"ឱសានវាទ"របស់ភាគីរុស្ស៊ី ៕

Share this story on

Messenger Pinterest LinkedIn