ភាសាខ្មែរ

ប្រទេសចិនបរិច្ចាគសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ ១៩មួយចំនួនជូនលេខាធិការដ្ឋានសម្ព័ន្ធអារ៉ាប់

criPublished: 2022-04-18 11:23:16
Share
Share this with Close
Messenger Pinterest LinkedIn

តាមការផ្សាយដំណឹងនៃស្ថានទូតចិនប្រចាំអេហ្ស៊ីបនាថ្ងៃទី១៧ខែមេសាបានឱ្យដឹងថា ពេលកន្លងទៅនេះ ភាគីចិនបានផ្តល់ជំនួយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជូនលេខាធិការដ្ឋានសម្ព័ន្ធអារ៉ាប់ រួមមានម៉ាស់ជាដើម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ ១៩។

លេខាធិការដ្ឋានសម្ព័ន្ធអារ៉ាប់បានថ្លែងអំណរគុណដ៏ស្មោះនិងកោតសរសើរខ្ពស់ចំពោះកាយវិការដ៏ថ្លៃថ្លារបស់ភាគីចិន។ រដ្ឋសមាជិកនៃសម្ព័ន្ធអារ៉ាប់ឱ្យតម្លៃលើការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនលើគ្រប់វិស័យ ព្រមទាំងរីករាយបង្កើនកិច្ចសហប្រតិបត្តិការផ្នែក”ខ្សែក្រវាត់និងផ្លូវ”ជាមួយចិន។ សូមកោតសរសើរប្រទេសចិនដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្របុព្វហេតុប្រជាជាតិអារ៉ាប់ និងដោះស្រាយ វិបត្តិក្នុងតំបន់ដោយសន្តិវិធី ក៏ដូចជាគាំពារសុខសន្តិភាពអន្តរជាតិនិងក្នុងតំបន់។

លោក Liao Liqiang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអេហ្ស៊ីបនិងជាតំណាងចិនប្រចាំនៅសម្ព័ន្ធអារ៉ាប់បានកោតសរសើរខ្ពស់ចំពោះចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងភាគីទាំងពីរចិននិងអារ៉ាប់ ព្រមទាំងគូសបញ្ជាក់ថាភាគីចិនរីករាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសម្ព័ន្ធអារ៉ាប់ និងរួមគ្នាត្រៀមការងារសម្រាប់រៀបចំកិច្ចប្រជុំកំពូលចិន-សម្ព័ន្ធអារ៉ាប់លើកដំបូងឱ្យបានល្អ៕

Share this story on

Messenger Pinterest LinkedIn