លោក Volodymyr Oleksandrovych Zelensky ប្រធានាធិបតីអ៊ុយក្រែនថ្លែងថា ឯកសារចុងក្រោយនៃកិច្ចព្រមព្រៀងស្តីពីការឈប់បាញ់គ្នារវាងអ៊ុយក្រែននិងរុស្ស៊ីប្រហែលនឹងរៀបចំឡើងដោយឯកសារឯកចំនួនពីរដោយឡែក
នៅថ្ងៃទី ១៦ ខែមេសា លោក Volodymyr Oleksandrovych Zelensky ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា ឯកសារចុងក្រោយនៃកិច្ចព្រមព្រៀងស្តីពីការឈប់បាញ់គ្នារវាងអ៊ុយក្រែននិងរុស្ស៊ីប្រហែលនឹងរៀបចំឡើងដោយឯកសារឯកចំនួនពីរដោយឡែក ។
តាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែនបានឱ្យដឹងថា លោក Volodymyr Oleksandrovych Zelensky បានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍រួមជាមួយប្រព័ន្ធសារព័ត៌មានអ៊ុយក្រែនជាច្រើននាថ្ងៃដដែលនោះថា កិច្ចព្រមព្រៀងស្តីពីការឈប់បាញ់គ្នារវាងអ៊ុយក្រែននិងរុស្ស៊ីប្រហែលនឹងរៀបចំឡើងដោយចំណែកពីរដោយឡែក ពោលគឺ កិច្ចព្រមព្រៀងស្តីពីការធានាសន្តិសុខរបស់អ៊ុយក្រែននិងកិច្ចព្រមព្រៀងទ្វេភាគីរវាងអ៊ុយក្រែននិងរុស្ស៊ី ។
លើសពីនេះទៅទៀត លោកបានបន្តថ្លែងថា បញ្ហាសងថ្លៃជំងឺចិត្តដែលបណ្តាលមកពីរុស្ស៊ីបង្កការខាតបង់ចំពោះអ៊ុយក្រែនក៏ចាំបាច់ត្រូវដោះស្រាយតាមផ្លូវច្បាប់ផងដែរ ៕