ភាសាខ្មែរ

រុស្ស៊ីប្រកាសចាត់វិធានការដាក់ទណ្ឌកម្មលើអ្នកនយោបាយសំខាន់ៗនៃអង់គ្លេសចំនួន ១៣ រូបដែលបូករួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេសជាដើម

criPublished: 2022-04-17 12:22:35
Share
Share this with Close
Messenger Pinterest LinkedIn

នៅថ្ងៃទី ១៦ ខែមេសា តាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីការអនុវត្តការដាក់ទណ្ឌកម្មលើអ្នកនយោបាយសំខាន់ៗនៃអង់គ្លេសដែលបូករួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេសជាដើម ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ដោយសាររដ្ឋាភិបាលអង់គ្លេសបានធ្វើសកម្មភាពអរិភាពដែលមិនធ្លាប់មានកាលពីមុនចំពោះរុស្ស៊ី ក្នុងនោះបូករួមទាំងការដាក់ទណ្ឌកម្មលើអ្នកនយោបាយសំខាន់ៗនៃរុស្ស៊ីជាដើម ហេតុនេះហើយ បានជារុស្ស៊ីបានសម្រេចចិត្តនឹងដាក់បញ្ចូលសមាជិកសំខាន់ៗនៃរដ្ឋាភិបាលអង់គ្លេសនិងអ្នកនយោបាយមួយចំនួនទៅក្នុង"បញ្ជីហាមឃាត់"ដែលហាមមិនឱ្យចូលដែនរុស្ស៊ី ។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ទង្វើរបស់រុស្ស៊ីបែបនេះជាការឆ្លើយតបវិញចំពោះព័ត៌មានប្រឆាំងរុស្ស៊ីនិងសកម្មភាពនយោបាយដែលធ្វើឡើងដោយអង់គ្លេស ។ គោលបំណងរបស់អង់គ្លេស គឺដាក់ឱ្យរុស្ស៊ីឯកោផ្នែកនយោបាយលើផ្ទៃអន្តរជាតិ បង្កលក្ខខណ្ឌសម្រាប់ទប់ស្កាត់ការអភិវឌ្ឍនិងបំផ្លាញសេដ្ឋកិច្ចក្នុងស្រុករបស់រុស្ស៊ី ។ ថ្នាក់ដឹកនាំជាតិអង់គ្លេសកំពុងធ្វើឱ្យស្ថានការណ៍អ៊ុយក្រែនឡើងកម្តៅដោយចេតនាអាក្រក់ ក៏ដូចជាផ្តល់គ្រឿងសព្វាវុធដ៏កាចសាហាវដល់រដ្ឋអំណាចក្រុងគៀវព្រមទាំងធ្វើកិច្ចសហការជាមួយអង្គការណាតូដើម្បីរួមគ្នាចាត់ប្រតិបត្តិការ ។ ស្របពេលជាមួយគ្នានេះ ទីក្រុងឡុងដ៍បានជំរុញយ៉ាងខ្លាំងក្លាឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួននិងប្រទេសដទៃទៀតអនុវត្តការដាក់ទណ្ឌកម្មលើរុស្ស៊ីក្នុងទ្រង់ទ្រាយធំ ប៉ុន្តែការដាក់ទណ្ឌកម្មទាំងនេះគ្មានអត្ថន័យទាល់តែសោះ វានឹងទទួលលទ្ធផលផ្ទុយគ្នា ៕

Share this story on

Messenger Pinterest LinkedIn