ភាសាខ្មែរ

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសអាល្លឺម៉ង់៖អាមេរិកចោទប្រកាន់ថា"រុស្ស៊ីអនុវត្តការប្រល័យពូជសាសន៍"គឺខ្វះភស្តុតាងនោះទេ

criPublished: 2022-04-17 12:20:38
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៦ខែមេសា តាមម៉ោងក្នុងតំបន់ លោកBuschmannរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃសហព័ន្ធអាល្លឺម៉ង់បានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានថា យោងតាមការកំណត់នៃច្បាប់អន្តរជាតិ ការដែលអាល្លឺម៉ង់ផ្តល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែនមិនអាចធ្វើឱ្យអាល្លឺម៉ង់ក្លាយជាប្រទេសចូលរួមសង្រ្គាមនោះទេ។

ទាក់ទិននឹងការចោទប្រកាន់ស្តីពី"រុស្ស៊ីកំពុងអនុវត្តការប្រល័យពូជសាសន៍”ដែលលោកបៃដិនប្រធានាធិបតីអាមេរិកបានលើកឡើងនោះ លោកBuschmannបានថ្លែងថា បទឧក្រិដ្ឋ"ប្រល័យពូជសាសន៍”តាមផ្លូវច្បាប់ ចាំបាច់ត្រូវបញ្ជាក់ថា វាមានគោលបំណងទាំងស្រុងឬមួយចំនួនកម្ទេចចោលជនជាតិ ពូជសាសន៍ឬសាសនាមួយ ប៉ុន្តែ បច្ចុប្បន្ននេះ នៅតែគ្មានភស្តុតាងអាចបញ្ជាក់ពីចំណុចនោះនោះឡើយ។ខ្ញុំសម្គាល់ថា លោកបៃដិនគិតចង់បញ្ចេញព័ត៌មាននយោបាយដ៏ជាក់លាក់មួយ តែមិនមែនជាការវិនិច្ឆ័យផ្លូវច្បាប់លើវិស័យបច្ចេកវិទ្យានោះឡើយ៕

Share this story on

Messenger Pinterest LinkedIn