ភាសាខ្មែរ

រដ្ឋាភិបាលឥណ្ឌូណេស៊ីច្រានចោលការចោទប្រកាន់របស់អាមេរិកក្នុង«របាយការណ៍ស្តីពីសិទ្ធិមនុស្សប្រទេសដទៃឆ្នាំ២០២១»

criPublished: 2022-04-17 12:21:53
Share
Share this with Close
Messenger Pinterest LinkedIn

ពេលកន្លងទៅនេះ នៅក្រុងហ្សាកាតា លោក Mahfud រដ្ឋមន្ត្រីក្រសួងកិច្ចការនយោបាយ ច្បាប់និងសន្តិសុខរបស់ប្រទេសឥណ្ឌូណេស៊ីបានច្រានចោលការចោទប្រកាន់របស់អាមេរិកក្នុង«របាយការណ៍ស្តីពីសិទ្ធិមនុស្សប្រទេសដទៃឆ្នាំ២០២១» ដែលថា កម្មវិធីប្រើប្រាស់មួយអំពីការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩របស់ប្រទេសឥណ្ឌូណេស៊ីប្រហែល “បានរំលោភសិទ្ធិមនុស្ស” ។

លោក Mahfud បានថ្លែងថា ការការពារសិទ្ធិមនុស្សត្រូវមានភាពគ្រប់ជ្រុងជ្រោយ មិនត្រឹមតែត្រូវការពារសិទ្ធិនិងផលប្រយោជន៍របស់បុគ្គលប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវការពារសិទ្ធិនិងផលប្រយោជន៍ជាសមូហភាពនិងសាធារណជនផងដែរ ។ លោកបានបញ្ជាក់ថា កម្មវិធីប្រើប្រាស់ PeduliLindungi បានជួយរដ្ឋាភិបាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយបានការពារប្រជាជនយ៉ាងល្អ ។

“តាមការពិត យើងបានចាត់ចែងការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ល្អជាងអាមេរិក” លោក Mahfud បានថ្លែងទៀតថា កម្មវិធីប្រើប្រាស់នេះ “មានប្រសិទ្ធភាពណាស់” លើវិស័យកាត់បន្ថយការរីករាលដាលនៃវីរុសបម្លែងថ្មី ប្រភេទDeltaនិងអូមីក្រុង ៕

Share this story on

Messenger Pinterest LinkedIn