ភាសាខ្មែរ

លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរីប្រកាសថា លោក Lawrence Wong រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនឹងឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរីអាណត្តិថ្មី

criPublished: 2022-04-17 10:53:12
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៦ ខែមេសា លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរីបានបើកធ្វើសន្និសីទសារព័ត៌មាននៅទីស្តីការប្រធានាធិបតីសិង្ហបុរី ដោយបានបញ្ជាក់ថា លោក Lawrence Wong រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនឹងឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរីអាណត្តិថ្មី ។

លោក Lee Hsien Loong បានថ្លែងទៀតថា ការបោះឆ្នោតសកលលើកក្រោយនឹងរៀបចំធ្វើ យឺតបំផុតនៅខែវិច្ឆិកា ឆ្នាំ២០២៥ ។ ដល់ពេលនោះ តើលោក Lawrence Wong នាយករដ្ឋមន្ត្រីកាលនោះនឹងដឹកនាំបក្សកាន់អំណាចចូលរួមការបោះឆ្នោតសកល ឬមួយក៏បន្ទាប់ពីបក្សសកម្មភាពប្រជាជនដែលជាបក្សកាន់អំណាចទទួលបានជោគជ័យម្តងទៀតក្នុងការបោះឆ្នោត លោកទើបឡើងកាន់មុខតំណែង ត្រូវកំណត់តាមបម្រែបម្រួលនៃសភាពការណ៍ ។ “មិនថាយ៉ាងណាក៏ដោយ ផែនការរបស់យើង គឺបើសិនជាបក្សសកម្មភាពប្រជាជនទទួលផលជោគជ័យក្នុងការបោះឆ្នោតអាណត្តិក្រោយ នោះ លោក Lawrence Wong នឹងធ្វើជានាយករដ្ឋមន្ត្រី ការនេះបានធ្វើសម្រេចចិត្តរួចហើយ ។”

ក្នុងសន្និសីទសារព័ត៌មាន លោក Lawrence Wong បានថ្លែងថា លោកនឹងពិគ្រោះពិភាក្សាពីយុទ្ធសាស្ត្រចូលរួមការបោះឆ្នោតជាមួយលោកនាយករដ្ឋមន្ត្រី Lee Hsien Loong ព្រមនឹងខិតខំប្រឹងប្រែងទទួលបានទំនុកចិត្តរបស់ប្រជាជនសិង្ហបុរី ដើម្បីបម្រើដល់ប្រជាជនសិង្ហបុរី ៕

Share this story on

Messenger Pinterest LinkedIn