ភាសាខ្មែរ

អវកាសយានិកបានទៅដល់ក្រុងប៉េកាំងហើយ

criPublished: 2022-04-16 19:23:48
Share
Share this with Close
Messenger Pinterest LinkedIn

តាមដំណឹងនៃការិយាល័យវិស្វកម្មអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនបានឱ្យដឹងថា អវកាសយានិករបស់ចិនលោក Zhai Zhigang លោកស្រីWang Yaping និងលោកYe Guangfu បានសម្រេចដោយជោគជ័យនូវភារកិច្ចហោះហើរផ្ទុកមនុស្សរបស់យានអវកាស Shen Zhou-១៣ ហើយបានធ្វើដំណើរទៅដល់ក្រុងប៉េកាំងតាមយន្តហោះនៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ។ អ្នកដឹកនាំនិងសមាជិកនៃអគ្គបញ្ជាការរដ្ឋានភារកិច្ចហោះហើរទៅកាន់ស្ថានីយអវកាសបានទទួលស្វាគមន៍អវកាសយានិកទាំងបីនាក់នៅព្រលានយន្តហោះ ។

បន្ទាប់ពីទៅដល់ក្រុងប៉េកាំង អវកាសយានិកបីនាក់នឹងឈានចូលដំណាក់កាលដាច់ដោយឡែកពីគ្នាខាងវេជ្ជសាស្ត្រ ដើម្បីពិនិត្យសុខភាពខាងវេជ្ជសាស្ត្រនិងទទួលការវាយតម្លៃខាងសុខភាព ព្រមនិងសម្រាកកាយ ៕

Share this story on

Messenger Pinterest LinkedIn