ភាសាខ្មែរ

ក្រសួងការពារជាតិរុស្ស៊ីថ្លែងថា នឹងបង្កើនការវាយប្រហារទៅលើគោលដៅពាក់ព័ន្ធនៃក្រុង Kyiv

criPublished: 2022-04-16 15:00:35
Share
Share this with Close
Messenger Pinterest LinkedIn

កាលពីថ្ងៃទី១៥ខែមេសា លោក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា ជាការឆ្លើយតបវិញចំពោះការវាយប្រហារដោយភេរវកម្មនិងសកម្មភាពបំផ្លាញក្នុងដែនរុស្ស៊ីរបស់ភាគីអ៊ុយក្រែន កងទ័ពរុស្ស៊ីនឹងពង្រីកទ្រង់ទ្រាយនៃការវាយប្រហារដោយមីស៊ីលទៅលើគោលដៅពាក់ព័ន្ធនៃក្រុង Kyiv ។

លោក Igor Konashenkov បានថ្លែងថា ឆ្លងតាមរយៈប្រតិបត្តិការវាយសម្រុក កងទ័ពរុស្ស៊ីបានគ្រប់គ្រងរោងចក្រស្លលោហធាតុ Illiich នៃក្រុង Mariupol ។ ក្រៅពីនេះ នៅព្រឹកព្រលឹមថ្ងៃទី១៥ខែមេសា កងទ័ពរុស្ស៊ីបានវាយប្រហារទៅលើគោលដៅយោធានៅតំបន់ជាយក្រុង Kyiv ដោយមីស៊ីលគ្រួសដែលបាញ់ពីនាវា ។

លោក Igor Konashenkov បានថ្លែងទៀតថា នៅរដ្ឋ Chernihiv ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ធ្លាក់ឧទ្ធម្ភាគចក្រ Mi-8 មួយគ្រឿងរបស់កងទ័ពអ៊ុយក្រែន ឧទ្ធម្ភាគចក្រនេះបានវាយប្រហារ ឃុំ Klimovo រដ្ឋ Bryansk របស់រុស្ស៊ីកាលពីថ្ងៃទី១៤ខែមេសា ។

Share this story on

Messenger Pinterest LinkedIn