ភាសាខ្មែរ

ប្រធានាធិបតីបារាំង៖ ព្រះវិហារNotre Dameក្រុងប៉ារីសមានសង្ឃឹមនឹងបើកទ្វារឡើងវិញនៅឆ្នាំ២០២៤

criPublished: 2022-04-16 12:51:11
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៥ ខែមេសា ជាទិវារំលឹកខួបទី៣ នៃការដែលព្រះវិហារNotre Dameក្រុងប៉ារីសរបស់ប្រទេសបារាំងរងគ្រោះអគ្គីភ័យ ។ បន្ទាប់ពីបញ្ចប់ការចុះត្រួតពិនិត្យនៅការដ្ឋានសាងសង់និងជួសជុលឡើងវិញនូវព្រះវិហារNotre Dameក្រុងប៉ារីស លោក Macron ប្រធានាធិបតីបារាំងបានថ្លែងថា ព្រះវិហារNotre Dameក្រុងប៉ារីសមានសង្ឃឹមនឹងបើកទ្វារឡើងវិញចំពោះសាធារណជននៅឆ្នាំ២០២៤ ។

បន្ទាប់ពីបានចុះត្រួតពិនិត្យនៅការដ្ឋានសាងសង់រយៈពេលជាងពីរម៉ោង លោក Macron បានប្រាប់ទៅកាន់ប្រព័ន្ធសារព័ត៌មានថា បច្ចុប្បន្ន ដំណើរសាងសង់មានភាពរលូន ក្រុមការងារនានាដែលទទួលខុសត្រូវចំពោះការងារស្តារឡើងវិញ បានធ្វើការទាំងយប់ទាំងថ្ងៃ គោលដៅដែលព្រះវិហារNotre Dameក្រុងប៉ារីសបើកទ្វារឡើងវិញនៅឆ្នាំ២០២៤ ប្រហែលនឹងសម្រេចបាន ។

ប្រព័ន្ធសារព័ត៌មានបារាំងបានដកស្រង់ពាក្យសំដីរបស់មន្ត្រីនៃទីស្តីការប្រធានាធិបតីបារាំងថា ទោះបីជាព្រះវិហារNotre Dameក្រុងប៉ារីសបើកទ្វារឡើងវិញក៏ដោយ ក៏មិន “ច្រានចោល”លទ្ធភាពដែលការដ្ឋានជួសជុលមួយចំនួននឹងបន្តដំណើរជាបន្តទៀតនោះឡើយ ៕

Share this story on

Messenger Pinterest LinkedIn