សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់របស់ប្រទេសបារាំងបានកើនឡើងជាបន្តបន្ទាប់ បរិមាណលក់ដូរម្សៅមីនិងប្រេងចម្អិនអាហារបានកើនឡើង
តាមទិន្នន័យផ្លូវការដែលវិទ្យាស្ថានជាតិស្ថិតិនិងសិក្សាស្រាវជ្រាវពីសេដ្ឋកិច្ចរបស់ប្រទេសបារាំងចេញផ្សាយនៅថ្ងៃទី១៥ ខែមេសាបានឱ្យដឹងថា នៅខែមីនាឆ្នាំនេះ សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ហៅកាត់CPIរបស់ប្រទេសបារាំងបានកើនឡើង៤.៥ភាគរយ បើប្រៀបធផៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ដោយសាររងឥទ្ធិពលពីអតិផរណាជាបន្តបន្ទាប់ បានជាក្នុងទីផ្សារបារាំង បរិមាណលក់ដូរម្សៅមីនិងប្រេងចម្អិនអាហារបានកើនឡើង ។
ទិន្នន័យជាផ្លូវការបានបង្ហាញថា សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់របស់បារាំងបានកើនឡើងជាបន្តបន្ទាប់ ។ បន្ទាប់ពីសន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់របស់បារាំងនៅខែកុម្ភៈបានកើនឡើង៣.៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ CPIរបស់បារាំងនៅខែមីនាបានកើនឡើង៤.៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ដែលបានកើនឡើង១.៤ភាគរយបើប្រៀបធធៀបនឹងខែកុម្ភៈឆ្នាំនេះ នេះជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨៥មក ។
តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានបារាំងបានឱ្យដឹងថា ការដែលសន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ កើនឡើង សំខាន់គឺនៅត្រឹមតម្លៃថាមពលនិងស្បៀងអាហារ ។ ដោយសាររងឥទ្ធិពលពីការឡើងថ្លៃនិងហានិភ័យខ្វះខាតទំនិញ ដូច្នេះ ប្រជាជនបារាំងបានចាប់ផ្តើមស្តុកទុកម្សៅមីនិងប្រេងចម្អិនអាហារ ។
ប្រព័ន្ធសារព័ត៌មានបារាំងបានវិភាគថា មូលហេតុមួយចំនួនដែលបណ្តាលឱ្យប្រជាជនស្តុកទុកម្សៅមីនិងប្រេងចម្អិនអាហារ គឺដោយមកពីបរិយាកាសអន្តរជាតិដែលមានភាពមិនប្រាកដប្រជា កត្តាជាច្រើនដូចជាការររីករាលដាលនៃជំងឺកូវីដ១៩ ការខ្វះខាតសម្ភារៈដើម ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននិងអតិផរណាជាដើម សុទ្ធតែបន្ថែមភាពមិនប្រាកដប្រជារបស់តម្លៃផងដែរ ៕