ភាសាខ្មែរ

រុស្ស៊ីប្រកាសថា បុគ្គលិកចំនួន ១៨ នាក់នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅរុស្ស៊ីជា"មនុស្សមិនទទួលស្វាគមន៍"

criPublished: 2022-04-16 11:32:30
Share
Share this with Close
Messenger Pinterest LinkedIn

នៅថៃ្ងទី ១៥ ខែមេសា ក្រសួងការបរទេសរុស្សីបានចេញផ្សាយសេចក្តីថ្លែងការណ៍ដោយប្រកាសថា បុគ្គលិកចំនួន ១៨ នាក់នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅរុស្ស៊ីជា"មនុស្សមិនទទួលស្វាគមន៍" ។

សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា នាថ្ងៃដដែលនោះ ក្រសួងការបរទេសរុស្ស៊ីបានកោះហៅលោក Markus Ederer ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅរុស្ស៊ីព្រមទាំងប្រគល់កំណត់ទូតជូនចំពោះសហភាពអឺរ៉ុបដើម្បីសម្តែងការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះរឿងដែលសហភាពអឺរ៉ុបបានប្រកាសដោយគ្មានហេតុផលនាថ្ងៃទី ៥ ខែមេសានេះថា បុគ្គលិកចំនួន ១៩ នាក់នៃគណៈប្រតិភូរុស្ស៊ីប្រចាំជាអចិន្ត្រៃយ៍នៅសហភាពអឺរ៉ុបនិងអង្គភាពរួមថាមពលបរិមាណូអឺរ៉ុបជា"មនុស្សមិនទទួលស្វាគមន៍" ។ រុស្ស៊ីបានលើកឡើងថា សហភាពអឺរ៉ុបត្រូវរ៉ាប់រងទំនួលខុសត្រូវចំពោះការបន្តបំផ្លាញរចនាសម័្ពន្ធនៃកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលបានបង្កើតឡើងអស់រយៈពេលរាប់សិបឆ្នាំ ។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា ជាការឆ្លើយតបចំពោះឥរិយាបថអមិត្តភាពរបស់សហភាពអឺរ៉ុប ប្រទេសរុស្ស៊ីក៏បានប្រកាសថា បុគ្គលិកចំនួន ១៨ នាក់នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅរុស្ស៊ីជា"មនុស្សមិនទទួលស្វាគមន៍"ព្រមទាំងតម្រូវឱ្យពួកគេចាកចេញពីដែនដីរុស្ស៊ីតាមពេលកំណត់ ៕

Share this story on

Messenger Pinterest LinkedIn