ភាសាខ្មែរ

លោក Putinប្រធានាធិបតីរុស្ស៊ីថ្លែងថា ប្រឈមនឹងការដាក់ទណ្ឌកម្មពីបស្ចឹមប្រទេស វិស័យថាមពលរបស់ប្រទេសរុស្ស៊ី ប្រឈមមុខនឹងការប្រកួតប្រជែងបីធំៗ

criPublished: 2022-04-15 16:21:44
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៤ខែមេសា លោក Putin ប្រធានាធិបតីរុស្ស៊ីបានថ្លែងនៅក្នុងកិច្ចប្រជុំការងារអំពីស្ថានភាពមុខរបរប្រេងកាតនិងឧស្ម័នធម្មជាតិប្រទេសរុស្ស៊ីថា ក្នុងវិស័យទូទាត់ការនាំចេញថាមពលរបស់រុស្ស៊ី ប្រទេសដែលគ្មានមេត្រីភាពជាមួយរុស្ស៊ីកំពុងអូសបន្លាយពេលផ្ទេរប្រាក់សម្រាប់ទូទាត់ ។ លោកបានគូសបញ្ជាក់ថា ក្នុងបរិបទដែលបស្ចឹមប្រទេសដាក់ទណ្ឌកម្មលើវិស័យថាមពលរបស់ប្រទេសរុស្ស៊ី រុស្ស៊ីបានប្រឈមមុខនឹងការប្រកួតប្រជែងបីធំៗ ។

លោកPutinបានគូសបញ្ជាក់ទៀតថា ក្នុងបរិបទដែលបស្ចឹមប្រទេសដាក់ទណ្ឌកម្មចំពោះរុស្ស៊ី រុស្ស៊ីដាច់ខាតត្រូវទុកផលប្រយោជន៍របស់ខ្លួនជាទិសដៅណែនាំ ។ វិស័យថាមពលរបស់រុស្ស៊ីប្រឈមមុខនឹងការប្រកួតប្រជែងបីធំៗ ។ ទីមួយ ត្រូវធានាដល់ការផ្គត់ផ្គង់ថាមពលនៅទីផ្សារក្នុងស្រុកអោយមានភាពនឹងនរ ។ ទីពីរ ត្រូវធ្វើពហុភាវូបនីយកម្មការនាំចេញថាមពល ។ ទីបី ត្រូវអភិវឌ្ឍការកែឆ្នៃដោយស៊ីជម្រៅ នូវប្រេងកាតនិងឧស្ម័នធម្មជាតិ ៕

Share this story on

Messenger Pinterest LinkedIn