លោក Macron ប្រធានាធិបតីបារាំងថ្លែងថា បារាំងនឹងប្រកាន់ខ្ជាប់ការអភិវឌ្ឍនិងប្រើប្រាស់ថាមពលនុយគ្លេអ៊ែរនិងថាមពលដែលអាចកកើតឡើងវិញ
កាលពីថ្ងៃទី១៤ខែមេសាតាមម៉ោងក្នុងតំបន់ លោក Macron ប្រធានាធិបតីបារាំងបានថ្លែងថា បារាំងនឹងប្រកាន់ខ្ជាប់ការអភិវឌ្ឍនិងប្រើប្រាស់ថាមពលនុយគ្លេអ៊ែរនិងថាមពលដែលអាចកកើតឡើងវិញ ។
តាមការវិភាគរបស់ប្រព័ន្ធសារព័ត៌មានបារាំងឱ្យដឹងថា បញ្ហាអេកូឡូស៊ីជាបញ្ហាប្រឈមសំខាន់មួយក្នុងអាណត្តិកាល៥ឆ្នាំរបស់ប្រធានាធិបតីបារាំងនៅពេលអនាគត ហើយការផលិតថាមពលគឺមានសារសំខាន់ណាស់ក្នុងការសម្រេចគោលដៅអេកូឡូស៊ី ។ លោក Macron និងលោកស្រី Marine Le Pen បានដាក់ចេញផែនការខុសគ្នាស្រឡះក្នុងវិស័យផលិតថាមពល ។ លោក Macron មានផែនការផ្តោតសំខាន់លើការអភិវឌ្ឍថាមពលនុយគ្លេអ៊ែរនិងថាមពលដែលអាចកកើតឡើងវិញ ហើយអំពាវនាវឱ្យកាត់បន្ថយការពឹងផ្អែកទៅលើឥន្ធនៈដែលមានវត្ថុធាតុដើមជារ៉ែ ព្រមពេលជាមួយគ្នា ក៏ត្រូវធានាដល់ “អធិបតេយ្យភាពខាងថាមពល”ផងដែរ ។