ភាសាខ្មែរ

ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ធាតុពិតនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺ បានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ

criPublished: 2022-04-15 12:56:59
Share
Share this with Close
Messenger Pinterest LinkedIn

នៅថ្ងៃទី ១៤ ខែមេសា លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិនបានចាប់អារម្មណ៍ដល់《របាយការណ៍ស្តីពីការនាំចេញរបស់អាមេរិកប្រចាំឆ្នាំ ២០១៧ 》ដែលចេញផ្សាយដោយគណៈកម្មាធិការទូទាំងប្រទេសអំពីពាណិជ្ជកម្មរវាងអាមេរិកនិងចិន ។ ក្នុងនោះ របាយការណ៍នេះបានលើកឡើងថា ទំហំនាំចេញទំនិញរបស់អាមេរិកទៅកាន់ប្រទេសចិននៅឆ្នាំ ២០២១ បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត ។

លោកស្រី Shu Jueting បានសង្កត់ធ្ងន់ថា ការពិតជាក់ស្តែងបានបញ្ជាក់ម្តងទៀតថា ធាតុពិតនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺ បានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយភាគីទាំងពីរមានសក្ដានុពលដ៏ធំធេងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផែ្នកពាណិជ្ជកម្ម ។ លោកស្រីរំពឹងថា អាមេរិកនឹងលុបចោលការដំឡើងពន្ធគយទៅលើទំនិញប្រទេសចិនព្រមទាំងការដាក់ទណ្ឌកម្មនិងគាបសង្កាត់ទៅលើសហគ្រាសចិនក្នុងពេលឆាប់ៗដើម្បីបង្កលក្ខខណ្ឌនិងបរិយាកាសដ៏ល្អប្រសើរសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការទេ្វភាគី ៕

Share this story on

Messenger Pinterest LinkedIn