ភាសាខ្មែរ

អគ្គនាយិកានៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិថ្លែងថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននិងអតិផរណាបានគំរាមកំហែងដល់សេដ្ឋកិច្ចសកល

criPublished: 2022-04-15 12:53:44
Share
Share this with Close
Messenger Pinterest LinkedIn

ខណៈពេលកិច្ចប្រជុំប្រចាំនិទាឃរដូវរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកជិតចូលមកដល់ លោកស្រី Kristalina Georgieva អគ្គនាយិកានៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងនៅថ្ងៃទី ១៤ ខែមេសា ថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងកម្សោយកំណើននៃសេដ្ឋកិច្ចរបស់ប្រទេសភាគច្រើននៅលើពិភពលោក ឯអតិផរណាខ្ពស់ គឺជាការគំរាមកំហែងយ៉ាងលេចធ្លោនិងពិតប្រាកដចំពោះសេដ្ឋកិច្ចសកល ។

លោកស្រី Kristalina Georgieva បានលើកឡើងថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបណ្តាលឱ្យទស្សនទានសេដ្ឋកិច្ចរបស់ប្រទេសចំនួន ១៤៣ ត្រូវសម្រួលបញ្ចុះ ។ ជាងនេះទៅទៀត សង្រ្គាមបានបង្កការរំខានដល់ពាណិជ្ជកម្មផែ្នកថាមពលនិងស្បៀងអាហារសកល ហើយក៏ប្រហែលនឹងបណ្តាលឱ្យការខ្វះខាតស្បៀងអាហារនៅអាហ្វ្រិកនិងតំបន់មជ្ឈិមបូព៌ាផងដែរ ។ ឯអតិផរណាខ្ពស់ក្នុងរយៈពេលយូរបានបង្ខំឱ្យធនាគារកណ្តាលរបស់ប្រទេសនានានៅលើពិភពលោកដំឡើងអត្រាការប្រាក់ ហើយក្នុងដំណើរការនេះប្រហែលនឹងបង្អន់កំណើនសេដ្ឋកិច្ចដែលនេះមានន័យថា "ការថយចុះយ៉ាងខ្លាំងនៃការងើបឡើងវិញរបស់សេដ្ឋកិច្ចសកល" ៕

Share this story on

Messenger Pinterest LinkedIn