ជនជាប់សង្ស័យក្នុងហេតុការណ៍បាញ់ប្រហារនៅស្ថានីយរថភ្លើងក្រោមដីក្រុងញូវយ៉ករបស់អាមេរិកនឹងបង្ហាញមុខជាលើកដំបូងក្នុងសវនាការ
ថ្ងៃទី១៤ ខែមេសា តាមម៉ោងក្នុងតំបន់ ជនជាប់ចោទឈ្មោះFrankJames ដែលជាជនជាប់សង្ស័យក្នុងហេតុការណ៍បាញ់ប្រហារនៅស្ថានីយរថភ្លើងក្រោមដីស្ថិតនៅក្នុងខណ្ឌប៊្រុគ្លីនក្រុងញូវយ៉ក នឹងបង្ហាញមុខជាលើកដំបូងក្នុងសវនាការ ។ បើសិនជាការចោទប្រកាន់ទាំងអស់ជាការពិត នោះបុគ្គលនេះប្រហែលនឹងត្រូវដាក់ទោសជាប់ពន្ធនាគារពេញមួយជីវិត ។
ឯកសាររបស់តុលាការបានបង្ហាញឱ្យដឹងថា នៅថ្ងៃដដែល រដ្ឋអាជ្ញារបស់សហព័ន្ធអាមេរិក ឱ្យមិនអនុញ្ញាតឱ្យធានាឈ្មោះFrankJames ឱ្យនៅក្រៅឃុំមុនពេលកាត់ក្តីទេ ព្រោះសម្គាល់ឃើញថា ជនជាប់សង្ស័យនេះមានហានិភ័យរត់គេចខ្លួន ព្រមនិងបង្កគ្រោះថ្នាក់ជាបន្តបន្ទាប់ចំពោះសង្គម ៕