ភាសាខ្មែរ

ក្រសួងការបរទេសចិន៖ ដាស់តឿនឱ្យអាមេរិកធ្វើការបកស្រាយយ៉ាងលម្អិតនិងគ្រប់ជ្រុងជ្រោយចំពោះសកម្មភាពយោធាជីវសាស្ត្ររបស់ខ្លួន

criPublished: 2022-04-15 11:08:45
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៤ ខែមេសា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា ពាក្យចចាមអារ៉ាមស្តីពីរុស្ស៊ីប្រើប្រាស់អាវុធគីមី គឺគ្មានភស្តុតាងអ្វីទាល់តែសោះ ដែលផ្សព្វផ្សាយក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍របស់សហគមន៍អន្តរជាតិចេញបន្ទប់ពិសោធន៍ជីវសាស្ត្រនៅអ៊ុយក្រែន ទាក់ទិននឹងរឿងនេះ តើប្រទេសចិនមានការអត្ថាធិប្បាយយ៉ាងម៉េច ?

លោក Zhao Lijian បានថ្លែងថា ហេតុអ្វីបានជាអាមេរិកប្រឆាំងដោយឯកតោភាគីទៅលើការរៀបចំឡើងវិញនូវកិច្ចចរចាពហុភាគីដែលបង្កើតឡើងក្នុងក្របខ័ណ្ឌយន្តការស៊ើបអង្កេតនៃ«សន្ធិសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ » ? តើអាកប្បកិរិយារបស់អាមេរិកបែបនេះអាចទទួលបានការជឿទុកចិត្តពីសហគមន៍អន្តរជាតិឬទេ ? ក្នុងនាមជារដ្ឋហត្ថលេខីមួយនៃ«សន្ធិសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ » អាមេរិកគួរធ្វើជាគំរូក្នុងការអនុវត្តតាមពាក្យសន្យា តែមិនមែនជាករណីលើកលែងទេ ។ ប្រទេសចិនដាស់តឿនអាមេរិកម្តងទៀតឱ្យធ្វើការបកស្រាយយ៉ាងលម្អិតនិងគ្រប់ជ្រុងជ្រោយចំពោះសកម្មភាពយោធាជីវសាស្ត្ររបស់ខ្លួន ព្រមនិងបញ្ឈប់ការប្រឆាំងបង្កើតយន្តការស៊ើបអង្កេតពហុភាគីទៀត ៕

Share this story on

Messenger Pinterest LinkedIn