ភាសាខ្មែរ

យានអវកាសផ្ទុកមនុស្សShenzhou-13ជិតនឹងចាកចេញពីស្ថានីយអវកាស

criPublished: 2022-04-15 10:57:13
Share
Share this with Close
Messenger Pinterest LinkedIn

អ្នកសារព័ត៌មានទទួលបានដំណឹងពីការិយាល័យវិស្វកម្មអវកាសផ្ទុកមនុស្សនៃប្រទេសចិនកាលពីថ្ងៃទី១៤ខែមេសាឱ្យដឹងថា យានអវកាសផ្ទុកមនុស្សShenzhou-13បានសម្រេចគ្រប់ភារកិច្ចអស់ហើយដែលនឹងចាកចេញពីស្ថានីយអវកាសនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីត្រឡប់ទៅចុះចតនៅទីលានចុះចតDongfengវិញ។

បច្ចុប្បន្ននេះ ក្រុមការងារនៃ យានអវកាសShenzhou-13បានត្រៀមលក្ខណៈគ្រប់ផ្នែកយ៉ាងល្អដើម្បីចាកចេញពីស្ថានីយអវកាស ហើយទីលានចុះចតDongfengព្រមទាំងប្រព័ន្ធពាក់ព័ន្ធនៃបេសកកម្មលើកនេះកំពុងធ្វើការងារត្រៀមរៀបចំគ្រប់ផ្នែក ដើម្បីទទួលការវិលត្រឡប់មកវិញនៃអវកាសយានិក៕

Share this story on

Messenger Pinterest LinkedIn