ភាសាខ្មែរ

ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ចប់ការងារបង្កើតគណៈរដ្ឋមន្រ្តីថ្មី ព្រមទាំងជិតនឹងឡើងកាន់មុខតំណែង

criPublished: 2022-04-15 10:58:36
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៤ខែមេសា លោកYoonSeok-youlប្រធានាធិបតីជាប់ឆ្នោតនៃកូរ៉េខាងត្បូងបានប្រកាសពីការលើកឈ្មោះបេក្ខភាពរដ្ឋមន្រ្តីចំនួន២ក្នុងរដ្ឋាភិបាលអាណត្តិថ្មី បូកជាមួយការលើកឈ្មោះបេក្ខភាពរដ្ឋមន្រ្តីចំនួន១៦និងនាយករដ្ឋមន្រ្តីដែលលោកបានប្រកាសនាពេលកន្លងទៅនេះ ការងារបង្កើតគណៈរដ្ឋមន្រ្តីថ្មីបានសម្រេចទាំងស្រុងហើយ។

បន្ទាប់មក លោកYoonSeok-youlនឹងប្រកាសបញ្ជីឈ្មោះនៃបុគ្គលិកនិងមន្រ្តីនៃទីស្តីការប្រធានាធិបតី ក្នុងនោះ បូករួមទាំងប្រធានការិយាល័យសន្តិសុខជាតិ លេខាធិការជាន់ខ្ពស់ទទួលបន្ទុកខាងកិច្ចការនយោបាយនិងសេដ្ឋកិច្ចជាដើម។

លោកYoonSeok-youlគ្រោងនឹងធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែងជាប្រធានាធិបតីនៅថ្ងៃទី១០ខែឧសភា។ លោកបានប្រកាសនៅចុងខែមីនានេះថា បន្ទាប់ពីឡើងកាន់មុខតំណែង លោកនឹងរើការិយាល័យប្រធានាធិបតីចេញពីវិមានខៀវទៅអគារក្រសួងការពារជាតិដែលស្ថិតនៅខណ្ឌYongshanនៃក្រុងសេអ៊ូល៕

Share this story on

Messenger Pinterest LinkedIn